ស្វែងរកពួកយើង:

Find X10 Ultra នឹងប្រើកាមេរ៉ា 200MP របស់ Samsung រួមនិងកាមេរ៉ាមុខ 100MP សិនស័រ 1:1

ដោយ

ជុំ ប៉េងលីន

20 ឧសភា 2026 04:11 ល្ងាច

អាន 2 នាទី


យោងតាមរបាយការណ៌ថ្មីជាច្រើនាពេលថ្មីៗនេះ គឺបានចែករំលែកនូវព័ត៌មានពីការមកដល់នូវស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 series ដែលមានដូចជា Find X10, X10 Pro និង X10 Pro Max។ តាមការគ្រោងទុក OPPO ប្រហែលជាអាចនឹងប្រកាសចេញស្មាតហ្វូនថ្មីនៅខែតុលខាងមុខ ខណៈដែលម៉ូដែល Find X10 Ultra ទំនងជានឹងបង្ហាញវត្តមាននៅពាក់កណ្តាលត្រីមាសទី 1 ឆ្នាំ 2027។ នៅពេលនេះ មុនការសម្ពោធមកដល់អ្នកទម្លាយ Digital Chat Station បានធ្វើការចែកចាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូននេះហើយ ជាពិសេសគឺទៅលើកាមេរ៉ាគោល។
Article image
Find X10 Ultra នឹងប្រើកាមេរ៉ា 200MP របស់ Samsung រួមនិងកាមេរ៉ាមុខ 100MP សិនស័រ 1:1 យោងតាមរបាយការណ៌ថ្មីជាច្រើនាពេលថ្មីៗនេះ គឺបានចែករំលែកនូវព័ត៌មានពីការមកដល់នូវស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 series ដែលមានដូចជា Find X10, X10 Pro និង X10 Pro Max។ តាមការគ្រោងទុក OPPO ប្រហែលជាអាចនឹងប្រកាសចេញស្មាតហ្វូនថ្មីនៅខែតុលខាងមុខ ខណៈដែលម៉ូដែល Find X10 Ultra ទំនងជានឹងបង្ហាញវត្តមាននៅពាក់កណ្តាលត្រីមាសទី 1 ឆ្នាំ 2027។ នៅពេលនេះ មុនការសម្ពោធមកដល់អ្នកទម្លាយ Digital Chat Station បានធ្វើការចែកចាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូននេះហើយ ជាពិសេសគឺទៅលើកាមេរ៉ាគោល។
ផ្អែកតាមការបង្ហោះនៅលើ Weibo ថ្មីៗនេះ បានបង្ហាញថា OPPO គឺបានធ្វើតេស្តទៅលើកាមេរ៉ាជំនាន់ថ្មី 200MP កម្រិតសិនស័រ 1/1.12-inch LOFIC ទៅលើកាមេរ៉ាគោលស្មាតហ្វូននេះហើយ។ នៅក្នងនោះ លោកថែមទាំងបានបញ្ជាក់ថា សិនស័រថ្មីនេះ គឺមានតែសម្រាប់ Find X10 Ultra តែមួយគត់ទៀតផង។ សូមជំរាបថា LOFIC មានពាក្យពេញថា Lateral Overflow Integration Capacitor ដែលជាបច្ចេកវិទ្យាសិនស័រថ្មី ឌីស្សាញឡើងដើម្បីពង្រឹងទៅលើ dynamic range និងជួយអោយកាមេរ៉ាអាចថតបានកាន់តែប្រសើរជាមុន និងមានការបញ្ជាក់ច្បាស់ពីពន្លឺរូបភាព ទោះក្នុងស្ថានភាពងងឹតក៏ដោយ។

Article image
Article image
កាលពីខែកុម្ភៈកន្លងទៅនេះ អ្នកទម្លាយរូបនេះ ក៏បានបញ្ជាក់ពីការប្រើប្រាស់សិនស័រនេះនៅលើស្មាតហ្វូនម៉ូដែល Ultra-tier flagship ដែលបង្ហាញវត្តមានក្នុងឆ្នាំ 2027 ផងដែរ។ បន្ថែមពីនេះ DCS ក៏បានបញ្ជាក់ទៀតថា OPPO គឺបានតេស្តទៅលើកាមេរ៉ាជាច្រើមសម្រាប់ Find X10 Ultra នេះដូចគ្នា ដែលក្នុងនោះមានទាំងកាមេរ៉ា 100-megapixel សិនស័រ 1:1 square នៅលើកាមេរ៉ាមុខទៀតផង។ Find X10 Ultra ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.89 អ៊ីង កម្រិត 2K LTPO OLED ថ្មទំហំ 7,000mAh+ និងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 6 Pro។
Article image
Find X10 Ultra នឹងប្រើកាមេរ៉ា 200MP របស់ Samsung រួមនិងកាមេរ៉ាមុខ 100MP សិនស័រ 1:1