ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Ford Cambodia ត្រៀមចេញលក់រថយន្តស៊េរីថ្មី Hybrid មាន 7-កៅអី ម៉ូដែល Ford EDGE L 2026 Titanium…

ដោយ

Penglin Chom

17 មីនា 2026 10:54 ព្រឹក

អាន 3 នាទី

Ford EDGE L 2026 Titanium គឺជារថយន្តគ្រួសារស៊េរីថ្មី ត្រូវបានរចនាផលិតឡើង ដើម្បីបង្ហាញពីឧត្តមភាព ប្រណីតភាព ផាសុខភាព និងភាពសន្សំសំចៃខ្ពស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ Ford Cambodia បានបង្ហើបថា ក្រុមហ៊ុនបានត្រៀមប្រកាសរថយន្ត Hybrid ជម្រើស 7-កៅអី នាពេលឆាប់ៗនេះហើយ។
Article image
Ford EDGE L 2026 Titanium- Hybrid ដំណើរការនៅលើ ម៉ាស៊ីន Hybrid 2.0L EcoBoost អាចផលិតកម្លាំងបាន 271 សេះ និងកម្លាំងរមួល 404Nm ដំណើរការដោយប៉ុងពីរ 4WD និងមានធុងសាំងចំណុះ 75 លីត្រ…សម្រាប់ជម្រើសមុខងារក្នុងការបើកបរនៅលើ Ford Edge L 2026 Titanium hybrid វិញ មានដូចជា Normal, Eco, Sport, Snow និង Sand ជាដើម…
ការឌីស្សាញរូបរាងខាងក្រៅរបស់ Ford EDGE L 2026 Titanium hybrid គឺមានភាពទាក់ទាញប្រណីតទាន់សម័យកាលសម្រាប់ការបើកបរប្រចាំថ្ងៃ ក៏ដូចជាដំណើរកម្សាន្តលក្ខណៈគ្រួសារជាដើម…រថយន្ត Hybrid នេះ មានប្រវែងតួរខ្លួន 5,010mm/ ទទឹង 1,961mm/ កំពស់ 1,747mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,950mm…ឡាន Hybrid ស៊េរីថ្មីនេះបំពាក់យ៉ាន់កង់រង្វង់ 20-inch ជាប្រភេទយ៉ាន់ Bright Aluminum…
Article image
ផ្នែកកាប៊ីនខាងក្នុងវិញ មានបំពាក់មកជាមួយអេក្រង់កង់ទ័រប្រភេទ Digital LCD ទំហំ 12.3-អ៊ីង, អេក្រង់កម្សាន្តនៅកណ្តាលទំហំ 13.2 អ៊ីង អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ដោយប្រើមុខងារ SYNC 4 ដំណើរការចុចបញ្ជាបានរលូនមែនទែន, កៅអីជួរមុខ និងជួរទីពីរមានភាពធំទូលាយប្រកបដោយផាសុខភាពជាប្រភេទកៅអូតូ មានមុខងារខ្យល់ក្តៅ-ត្រជាក់ ព្រមទាំងមានម៉ាស៊ីនត្រជាក់នៅជួរនីមួយៗ ហើយកៅអីជួរទីពីរមានជើងទម្រសម្រាប់សម្រាកថែមទៀតផង …
Article image
Ford EDGE L 2026 Titanium hybrid ប្រើប្រាស់ដៃចង្កូតអេឡិចត្រូនិចដែលមានភាពធូរងាយស្រួលក្នងការបើកបរពិសេសសម្រាប់នារីៗតែម្តង, បន្ថែមពីនេះ វានៅមានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេងប្រភេទ B&O Speaker ចំនួន 12 គ្រាប់ កន្លែងសាកទូរស័ព្ទស្មាតហ្វូនមិនប្រើខ្សែ ពោងសុវត្ថិភាព 6 គ្រាប់ និងដំបូលបើក Panoramic sunroof បើកបានពីរប្រឡោះ, និងភ្លើងលម្អតាមកាប៊ីន Ambient lighting… 

Article image
ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ Ford EDGE L 2026 Titanium hybrid រួមមានដូចជាប្រព័ន្ធហ្វ្រាំង Disc brakes ABS/EBD, ប្រព័ន្ធជំនួយបើកក្នុងគន្លងផ្លូវ Lane-keeping assist, ប្រព័ន្ធរក្សាគំលាតឡានខាងមុខ Stop & Go, ប្រព័ន្ធប្រាប់សញ្ញាគ្រោះថ្នាក់ និងជាន់ហ្វាំងស្វ័យប្រវត្តិ Automatic Emergency Braking, មុខងារ Blind Spot, មុខងារកំណត់ល្បឿនតាមរយថយន្តខាងមុខ Adaptive Cruise Control, ប្រព័ន្ធហ្វ្រាំង Auto Hold Break នៅពេលឈប់ស្តុប, មានសែនស័របើក-បិទឃ្លុបគូទក្រោយដោយគ្រាន់តែគ្រវាសជើង សែនស័រវ៉ាសសំពាធខ្យល់កង់, ប្រព័ន្ធជំនួយពេលឡើងចំណោត, ចង្កៀងភ្លើងខាងមុខ និងផ្លឹតទឹកដំណើរការស្វ័យប្រវត្តិជាដើម…

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Ford Cambodia ត្រៀមចេញលក់រថយន្តស៊េរីថ្មី Hybrid មាន 7-កៅអី ម៉ូដែល Ford EDGE L 2026 Titanium…