ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Ford Ranger និង Ford Everest ចេញម៉ូឌែលថ្មី បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo!

ដោយ

ជុំ ប៉េងលីន

24 មីនា 2026 02:47 យប់ជ្រៅ

អាន 3 នាទី


Article image
Article image
ថ្មីៗនេះ Ford ប្រចាំប្រទេសអូស្រ្តាលី បានប្រកាសជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីសម្រាប់ Ford Ranger និង Ford Everest ដែលនាំមកនូវបទពិសោធន៍បើកបរថ្មី កាន់តែទំនើប កាន់តែមានអនុភាព និងផាសុកភាពខ្ពស់ជាងមុន។
ថ្មីៗនេះ Ford ប្រចាំប្រទេសអូស្រ្តាលី បានប្រកាសជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីសម្រាប់ Ford Ranger និង Ford Everest ដែលនាំមកនូវបទពិសោធន៍បើកបរថ្មី កាន់តែទំនើប កាន់តែមានអនុភាព និងផាសុកភាពខ្ពស់ជាងមុន។ ក្នុងការអាប់ដេតលើកនេះ រថយន្តទាំងពីរនឹងបំពាក់មកជាស្តង់ដារជាមួយ ប្រអប់លេខ 10 លេខអូតូ និង អេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញ សម្រាប់គ្រប់ម៉ូឌែលទាំងអស់ ដែលបង្ហាញពីការលើកកម្ពស់បទពិសោធន៍បច្ចេកវិទ្យា និងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
 
Article image
លើសពីនេះ Ford Ranger Sport ម៉ូឌែលថ្មីដែលនឹងមកជំនួស XLT ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនសម័យថ្មី ជាមួយជម្រើសម៉ាស៊ីនពីរ៖
• ម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ផលិតកម្លាំង 170PS និងកម្លាំងរមួល 405Nm
• ម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ផលិតកម្លាំងដល់ 250PS និងកម្លាំងរមួល 600Nm ម៉ាស៊ីន 3.0L V6 Turbo ថ្មីនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់កម្លាំងខ្លាំង និងការឆ្លើយតបលឿនបំផុត ដោយប្រើសម្ភារៈដែកទម្ងន់ស្រាល ប៉ុន្តែរក្សាបាននូវភាពរឹងមាំខ្ពស់។ ជាមួយនឹងប្រព័ន្ធ Turbo ដែលមានលំហូរខ្យល់ធំ វាអាចបង្កើនល្បឿនបានយ៉ាងរហ័ស និងមានភាពទំនើបសម្រាប់ការបើកបរទាំងក្នុងទីក្រុង និងលើផ្លូវឆ្ងាយ។

Article image
ការភ្ជាប់ជាមួយ ប្រអប់លេខ 10 លេខអូតូ ក៏ជួយឱ្យការបើកបរមានភាពរលូន មិនកន្ត្រាក់ សន្សំសំចៃប្រេង និងផ្តល់ផាសុកភាពខ្ពស់ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ាស៊ីន 3.0L V6 Turbo នេះ ក៏ត្រូវបានបំពាក់លើ Ford Ranger Wildtrak និងម៉ូឌែលកំពូល Ford Everest Platinum ដែលនឹងមកជំនួស Everest Titanium ដោយបន្ថែមជាមួយ ចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលផ្តល់ភាពទំនើប និងងាយស្រួលក្នុងការប្រើប្រាស់។

Article image
រីឯជម្រើសម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ដែលភ្ជាប់ជាមួយប្រអប់លេខ 10 លេខអូតូ ក៏នៅតែត្រូវបានបំពាក់លើម៉ូឌែលមួយចំនួន ដូចជា Ranger XL, Everest Active និង Everest Sport ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលស្វែងរករថយន្តគ្រួសារ មានតម្លៃសមរម្យ សក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងបំពេញការងារបានយ៉ាងប្រសិទ្ធភាព។ សម្រាប់ព័ត៌មានបន្ថែមអំពីការមកដល់នៃរថយន្តនេះក្នុងទីផ្សារប្រទេសកម្ពុជា យើងមានតែរង់ចាំការប្រកាសពីផេក Facebook ផ្លូវការរបស់ Ford Cambodia តែប៉ុណ្ណោះ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.