ក្រុមហ៊ុន Ford ប្រចាំនៅអឺរ៉ុបបានចេញវីដេអូផ្សព្វផ្សាយផ្លូវការ និងសេចក្តីថ្លែងការណ៍សម្រាប់ផែនការរបស់ខ្លួនក្នុងការប្រកាសចេញរថយន្តម៉ូដែលថ្មីចំនួនប្រាំម៉ូដែលនៅអឺរ៉ុបនៅមុនដំណាច់ឆ្នាំ 2029 ដែលនេះក៏ជាយុទ្ធសាស្ត្រថ្មីដើម្បីធ្វើការផ្លាស់ប្តូរនៅក្នុងទីផ្សារផ្សេងទៀតនៃរថយន្តម៉ាក Ford នៅជុំវិញពិភពលោក។ ក្រុមហ៊ុន Ford ធ្លាប់បានធ្វើការកាត់បន្ថយរថយន្តដឹកអ្នកដំណើរមានដូចជា ម៉ូដែល Ford Fiesta, Focus និង Mondeo នៅក្នុងទីផ្សារអឺរ៉ុប ដើម្បីទប់ទល់បញ្ហាប្រឈមក្នុងការលក់ និងហានិភ័យផ្នែកហិរញ្ញវត្ថុ។
លោក Jim Farley នាយកប្រតិបត្តិសកលរបស់ក្រុមហ៊ុន Ford បានបង្ហើបជាច្រើនដងរួចហើយថា ភាពមានចន្លោះប្រហោងនៃផលិតផលរថយន្តទាំងនោះអាចត្រូវបានបំពេញបន្ថែមឡើងវិញក្នុងពេលឆាប់ៗនេះ។ ហើយឥឡូវនេះ នៅក្នុងការចេញផ្សាយជាផ្លូវការចំនួនពីររបស់ក្រុមហ៊ុន លោក Jim Baumbick ប្រធានប្រតិបត្តិការទីផ្សារអឺរ៉ុបរបស់ក្រុមហ៊ុន Ford បានបញ្ជាក់ថា រថយន្តដឹកអ្នកដំណើរថ្មីចំនួនប្រាំម៉ូដែលរួមជាមួយនឹងរថយន្តពាណិជ្ជកម្មពីរគ្រឿង ដែលជាផ្នែកបន្ថែមនៃខ្សែស្រឡាយផលិតផលដែលមានស្រាប់។ រថយន្តម៉ូដែលថ្មីៗទាំងនេះ នឹងពឹងផ្អែកយ៉ាងខ្លាំងទៅលើភាពជាដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Ford ដើម្បីគ្រប់គ្រងថ្លៃដើម និងបង្កើនល្បឿននៃការអភិវឌ្ឍ។
រថយន្ត Bronco របស់ Ford ដែលអាចជា Global-market ដំបូងគេដែលមានលក់នៅលើទីផ្សារពិភពលោក ដោយចូលរួមជាមួយម៉ូដែល Bronco របស់អាមេរិកខាងជើង ដែលជាគូប្រជែងជាមួយរថយន្ត Jeep Wrangler, Bronco Sport mid-size SUV និង Bronco plug-in hybrid ផលិតក្នុងរបស់ប្រទេសចិន។ មិនដូចគ្នានឹងស្រឡាយរថយន្ត Bronco បច្ចុប្បន្នឡើយ ដោយម៉ូដែល Bronco ថ្មីសម្រាប់ទីផ្សារអឺរ៉ុប គឺជារថយន្តប្រភេទ Compact-SUV ដែលមានទំហំប្រហាក់ប្រហែលគ្នានឹងម៉ូដែលអគ្គិសនី Ford Explorer ដែលមានប្រវែង 4.4 ម៉ែត្រដែលកំពុងមានវត្តមានលក់នៅទីផ្សារអឺរ៉ុបបច្ចុប្បន្ន។ Ford Bronco ស៊េរីថ្មីសម្រាប់ទីផ្សារអឺរ៉ុបនឹងមានជម្រើសម៉ូដែលប្រើអគ្គិសនី (EV) និងអគ្គិសនី+សាំង (PHEV) ដែលនឹងត្រូវផលិតនៅរោងចក្រ Ford ក្នុងប្រទេសអេស្ប៉ាញ និងត្រៀមចេញលក់នៅឆ្នាំ 2028។
ចំនែកម៉ូដែលថ្មីផ្សេងទៀតដែលនឹងមានវត្តមានទីផ្សារអឺរ៉ុបមានដូចជា Compact-EV ម៉ូដែល Fiesta ដែលនឹងមានការកែប្រែរចនាបថឌីស្សាញថ្មីឡើងវិញ ដែលនឹងប្រើប្រាស់ទម្រង់ផលិត Ampere EV platform នៃម៉ាកយីហោ Renault។ ពីរម៉ូដែលផ្សេងទៀត គឺជាប្រភេទរថយន្ត Large multi-energy crossover ដែលអាចនឹងចេញលក់នៅមុនដំណាច់ឆ្នាំ 2029 និងពីរម៉ូដែលចុងក្រោយដែលស្ថិតក្នុងផលប័ត្រផលិតផលរថយន្តថ្មីរបស់ Ford សម្រាប់ទីផ្សារអឺរ៉ុប គឺជាម៉ូដែល Focus hatch និង Mondeo។
សម្រាប់រថយន្តស៊េរីថ្មីៗរបស់ Ford ដែលត្រៀមដាក់បន្ថែមសម្រាប់ទីផ្សារអឺរ៉ុបនឹងរួមមានរថយន្ត Ranger Super Duty ute និង Cab-chassis ដែលអាចនឹងមានការផ្លាស់ប្តូរលក្ខណៈបច្ចេកទេស និងរថយន្ត Ford Transit City ដែលជាឡាន Electric-Van សម្រាប់បើកបរក្នុងក្រុងដែលមានទំហំតូចជាង E-Transit Custom បច្ចុប្បន្នបន្តិច ប៉ុន្តែ ត្រូវបានបង្កើតឡើងដោយដៃគូសហការរបស់ Ford ជាមួយក្រុមហ៊ុនផលិតរថយន្តប្រទេសចិន គឺ JMC។ ទោះបីជាផែនការណ៍របស់ Ford ក្នុងការចេញលក់រថយន្តស៊េរីថ្មីៗនៅទីផ្សារអឺរ៉ុបស្ថិតក្នុងរយះពេល 3 ឆ្នាំខាងមុខទៀតក្តី ប៉ុន្តែ រថយន្តដំបូងដែលនឹងមានវត្តមាននៅក្នុងបន្ទប់តាំងបង្ហាញរថយន្តក្នុងតំបន់ គឺអាចជាម៉ូដែល Ford Ranger Super Duty ដែលត្រៀមចេញលក់នៅចុងឆ្នាំ 2026 នេះ៕





