Freelander 8 First Edition គឺជារថយន្តម៉ូដែលដំបូងកើតចេញពីការចាប់ដៃសហការគ្នារវាងក្រុមហ៊ុន Chery និង Jaguar Land Rover ហៅកាត់ថា “Chery-JLR”។ រថយន្តបែប off-road SUV ថ្មីដែលមានការឌីស្សាញថ្មីដ៏ប្រណិតមួយនេះ ត្រៀមចេញលក់លើទីផ្សារក្នុងឆ្នាំនេះជាមួយជម្រើសចំនួន 7 ពណ៌មានដូចជា ពណ៌ទឹកប្រាក់ “Flowing Silver (High-Gloss)”, ពណ៌ខៀវ “Fjord Blue”, ពណ៌ទង់ដែង “Overflowing Copper”, ពណ៌ខ្មៅ “Polar Night Black”, ពណ៌ស “Cloud Top White”, ពណ៌ទឹកក្រូច “Hot Lemon”, ពណ៌ស្វាយភ្លឺ “Twilight Purple” និងពណ៌ទឹកប្រាក់ “Flowing Silver (Matte)”។
Freelander 8 First Edition មានការឌីស្សាញរូបរាងខាងក្រៅបែប boxy-style ដែលមានតួរខ្លួនប្រវែង5,118mm ឬ 5,185mm/ ទទឹង 2,050mm/ កំពស់ 1,898mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,040mm ជាមួយកៅអីខាងក្នុងមានបីជួរស្មើរនឹង 6 កៅអីរៀបជា 2x2x2។ ប្រព័ន្ធដំណើរការទូទៅរបស់ Freelander 8 First Edition គាំទ្រដោយកំពូលឈីប Qualcomm Snapdragon 8397 ដែលបានបង្កើននូវសមត្ថភាពដំណើរការ CPU និង GPU ខ្លាំងជាង SD8295 បីដង និង NPU ដល់ទៅ 12 ដង។ ជាពិសេស គឺគាំទ្រដំណើរការដោយបច្ចេកវិទ្យាជំនួយការបើកបរ Qiankun ADS system និងប្រព័ន្ធសែនស័រ 896-line LiDAR របស់ Huawei ថែមទៀតផង។
រថយន្ត off-road ស៊េរីថ្មីរបស់ Chery-JLR នេះជាប្រភេទរថយន្ត Plug-in-hybrid SUV ដែលមានបំពាក់មកជាមួយម៉ាស៊ីនសាំងលេខ SQRH4J15 ទំហំ 1.5T មានកម្លាំង 115kW និងបំពាក់កញ្ចប់ថ្ម CATL ទំហំ 60.331kWh ដែលអាចបើកបរបានចម្ងាយ 221km ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងគាំទ្រប្រព័ន្ធថាមពលភ្លើងកម្រិតខ្ពស់ 800V high-voltage platform រួមបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 6C Fast Charging ជាមួយកម្លាំងរហូតដល់ 350kWh។
សម្រាប់មុខងារកំណត់សម្រាប់ការបើកបរនៅលើផ្លូវលំបាក ឬ off-road វិញ Freelander 8 First Edition មានភ្ជាប់ជាមួយប្រព័ន្ធ i-ATS intelligent all-terrain system, front mechanical differential locks, rear e-LSD, និង closed-loop dual-chamber air suspension ជាដើម។ បន្ថែមពីនេះ Freelander 8 First Edition ក៏មានសមត្ថភាពអាចអូសសណ្តោងទំងន់បានដល់ 2,000kg ផងដែរ។ រថយន្ត high-end off-road NEV SUV នេះនឹងចូលទីផ្សារជាផ្លូវការណ៍នៅឆមាសទីពីរនៃឆ្នាំ 2026 នេះ៕




