Freelander 8 គឺជារថយន្តលំដាប់ប្រណីតដំណើរការដោយថាមពលថ្មី (NEV) ដំបូងដែលកើតចេញពីកិច្ចសហការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្តចិន Chery និងក្រុមហ៊ុនរថយន្តអង់គ្លេស Jaguar Land Rover។ Freelander 8 ឈរនៅលំដាប់ថ្នាក់រថយន្តកំពូល ឬ high-end off-road NEV SUV ដែលត្រូវបានគេព្យាករណ៍ថា នឹងចូលទីផ្សារជាផ្លូវការណ៍នៅឆមាសទីពីរនៃឆ្នាំ 2026 នេះ។

មួយរយះពេលកន្លងមក Freelander 8 ត្រូវបានគេទម្លាយព័ត៌មានជាហូរហែរនៅលើបណ្តាញអនឡាញទាំងរូបរាង និងគុណសម្បត្តិ។ ហើយនៅក្នុងពេលនេះ Chery-JLR ក៏បានធ្វើការបង្ហាញរូបរាងពិតប្រាកដផ្លូវការណ៍ រួមជាមួយនឹងលក្ខណៈសម្បត្តិបច្ចេកទេសជាច្រើនរបស់ Freelander 8។ តាមរូបរាងដែលបានបង្ហាញនៅពេលនេះ សឲ្យឃើញថា Freelander 8 ដែលជា First Edition របស់ Chery-JLR គឺមានពណ៌ទឹកប្រាក់ថ្មីហៅថា “Flowing Silver” ដែលជាពណ៌រួមបញ្ចូលគ្នានៃពណ៌ Matte ជាមួយ nano-ceramic varnish ដែលរក្សាតាមពណ៌ម៉ូដែលគំរូដំបូងនៃ “Concept 97 Design Language”។ 

Freelander 8 មានបណ្តោយតួរខ្លួន 5,118mm ឬ 5,185mm/ ទទឹង 2,050mm/ កំពស់ 1,898mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,040mm ជាមួយកាប៊ីនខាងក្នុងឌីស្សាញមកជាមួយកៅអីបីជួររៀបជា 2x2x2 ដែលស្មើរនឹង 6 កៅអី ហើយអាចគាំទ្រអូសសណ្តោងទំងន់ផ្ទុកបានដល់ 2,000kg។ ទៅលើប្រព័ន្ធខួរក្បាលបញ្ជាប្រព័ន្ធដំណើរការរបស់ Freelander 8 គឺគាំទ្រដោយកំពូលឈីប Qualcomm Snapdragon 8397 ដែលបានបង្កើននូវសមត្ថភាពដំណើរការ CPU និង GPU ខ្លាំងជាង SD8295 បីដង និង NPU ដល់ទៅ 12 ដង។ ជាពិសេស គឺគាំទ្រដំណើរការដោយបច្ចេកវិទ្យាជំនួយការបើកបរ Qiankun ADS system និងប្រព័ន្ធសែនស័រ 896-line LiDAR របស់ Huawei។

សម្រាប់ប្រព័ន្ធដំណើរការបើកបរ Freelander 8 គាំទ្រនូវប្រព័ន្ធ range-extended hybrid system ដែលដំណើរការនៅលើម៉ាស៊ីនសាំងលេខ SQRH4J15 ទំហំ 1.5T កម្លាំង 154 សេះ។ ឡាន off-road PHEV SUV ប្រណីតថ្មីមួយនេះ នឹងបំពាក់កញ្ចប់ថ្ម CATL ទំហំ 60.331kWh ដែលអាចបើកបរបានចម្ងាយ 221km ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។ សម្រាប់មុខងារកំណត់សម្រាប់ការបើកបរនៅលើផ្លូវលំបាក ឬ off-road វិញ Freelander 8 មានមកជាមួយប្រព័ន្ធ  i-ATS intelligent all-terrain system, front mechanical differential locks, rear e-LSD, និង closed-loop dual-chamber air suspensionជាដើម។

ស្ថិតនៅក្នុងគម្រោងនៃម៉ូដែល “Joint Venture 3.0” model រវាង Chery-JLR ក្រុមហ៊ុនម៉ាកថ្មី Freelander គ្រោងធ្វើការប្រកាសចេញរថយន្តម៉ូដែលថ្មីចំនួន 6 ម៉ូដែល នៅក្នុងរយះពេលជាង 5 ឆ្នាំ ខាងមុខទៀតនេះ ហើយទីផ្សារចម្បងនៃម៉ាក Freelander គឺជាប្រទេសចិន, មជ្ឈិមបូព៌ា និងអឺរ៉ុប។ Freelander 8 ត្រូវបានគេប៉ាន់ស្មានតម្លៃថាអាចខ្ទង់ $44,100 ហើយក៏នឹងក្លាយជាដៃគូប្រកូតប្រជែងជាមួយនឹង Li Auto L8 និង Aito M7៕