Freelander 8 គឺជារថយន្ត First Edition ដំបូងចេញពីក្រុមហ៊ុនកូនកាន់ចិនអង់គ្លេស Chery-Jaguar Land Rover ត្រៀមចេញចូលទីផ្សារប្រទេសចិនលើកដំបូងនៅឆមាសទីពីរនៃឆ្នាំ 2026 នេះ។ ហើយថ្មីៗនេះ Freelander 8 ត្រូវបានគេប្រទះឃើញមានវត្តមាននៅក្នុងបណ្តាហាងដៃគូចែកចាយជាច្រើននៅទូទាំងប្រទេសចិន នៅមុនការប្រកាសចេញលក់ផ្លូវការណ៍មកដល់។ ស្របពេលជាមួយគ្នានេះក្រុមហ៊ុនក៏បានបង្ហាញលម្អិតរបស់រថយន្ត Freelander 8 បន្ថែមទៀតផងដែរ។
បើតាមរូបភាពរបស់ Freelander 8 ដែលបានទម្លាយចេញនៅពេលនេះបានបង្ហាញពីការឌីស្សាញផ្នែកកាប៊ីនខាងក្នុងរបស់រថយន្ត off-road SUV ថ្មីនេះ។ ក្នុងរូបភាពបង្ហាញថា Freelander 8 មានបំពាក់នូវកៅអី 6 រៀបជាបីជួរ 2x2x2 ហើយនៅកៅអីជួរទីពីរជាប្រភេទ Zero-gravity seats ដែលមានបំពាក់មុខងារសម្រាប់ប្រើប្រាស់ជាច្រើន។
ជាពិសេសនៅផ្នែកកាប៊ីនរបស់ Freelander 8 ឃើញមានការបំពាក់នូវប្រព័ន្ធអេក្រង់ទ្រវែង Panoramic Display នៅក្រោមកញ្ចក់ដំបូលខាងមុខដែលមានប្រវែងប្រមាណជា 1.2m ឬស្មើរនឹងទំហំ 46.3-inch កម្រិតគុណភាពបង្ហាញដល់ 8K និងអេក្រង់កម្សាន្តទំហំ 15.6-inch នៅចំកណ្តាលតាបឡូ។ ជាមួយគ្នានេះ នៅខាងក្រោយកៅអីជួរមុខមានភ្ជាប់កូនកៅអីបត់សម្រាប់អ្នកកៅអីជួរទីពីរប្រើប្រាស់, អេក្រង់កម្សាន្តភ្ជាប់នឹងដំបូលពិដាន និងកៅអីជួរទីបីបានកន្លែកកល់ដៃភ្ជាប់ជាមួយកន្លែងដាក់ទឹកថែមទៀតផង។

រថយន្ត off-road SUV ថ្មីនេះ មានតួរខ្លួនប្រវែង 5,118mm/ ទទឹង 2,050mm/ កំពស់ 1,898mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,040mm។ ប្រព័ន្ធកម្សាន្ត និងប្រព័ន្ធមុខងារដំណើរការផ្នែកខាងក្នុងកាប៊ីនរបស់ Freelander 8 គាំទ្រដោយបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8397 ដែលមានសមត្ថភាពដំណើរការប្រព័ន្ធ Computing performance ខ្លាំងជាងជំនាន់ Snapdragon 8295 និងបង្កើនសមត្ថភាពលើប្រព័ន្ធ NPU ខ្លាំងជាងមុនដល់ទៅ 12 ដង។ Freelander 8 ក៏គាំទ្រនូវបច្ចេកវិទ្យាជំនួយការបើកបរ Qiankun ADS និង Software របស់ក្រុមហ៊ុន Huawei ថែមទៀតផង ក្នុងនោះរួមមានប្រព័ន្ធ Huawei Qiankun ADS 4.1 ជាមួយស៊ិនស័រកម្រិត 896-line lidar system និង ADS 5 ជាមួយស៊ិនស័រ Quad-LiDAR ជាដើម។
Freelander 8 ប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា 800V extended-range electric vehicle (EREV) platform ជាមួយនឹងម៉ាស៊ីនសាំង 1.5T សម្រាប់មុខងារ range-extender ដែលមានកម្លាំង 115kW និងមានកញ្ចប់ថ្ម CATL Freevoy ternary NMC batteryទំហំ 60.331kWh។ បើតាមការបញ្ជាក់នៅលើបញ្ចីក្រុមហ៊ុន Chery JLR កន្លងមកបានបង្ហាញថា ការសាកភ្លើងពេញម្តងអាចឲ្យ Freelander 8 អាចបើកបានចម្ងាយដល់ 221km ក្រោមស្តង់ដារ CLTC។ រថយន្ត off-road SUV ថ្មីនេះ ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងកម្លាំងខ្លាំងដល់ 350kW ហើយនិងមានសមត្ថភាពអាចអូសសណ្តោងទំងន់បានដល់ 2,000kg៕