នៅ​ថ្ងៃ​ទី​ 15​ ខែ​មិ​នា​ ឆ្នាំ​ 2011​ នេះ​ ក្រុមហ៊ុន​ផលិត​ផលិត​កាត​ម៉េ​ម៉ូ​រី​ Lexar​ Media​ បាន​ធ្វើការ​បង្ហាញ​នូវ​ផលិតផល​កាត​ម៉េ​ម៉ូ​រី​ SDXC​ ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​ ដែល​មាន​លទ្ធភាព​អាច​ផ្ទុក​ទិន្នន័យ​រហូត​ដល់​ទៅ​ 64​ GB​ និង​ 128​ GB​។​ កាត​ម៉េ​ម៉ូ​រី​ប្រភេទ​ថ្មី​នេះ​ ត្រូវ​បាន​គេ​ផលិត​ឡើង​យ៉ាង​ពិសេស​សំរាប់​ប្រើប្រាស់​ជាមួយ​ កាមេរ៉ា​ថតរូប​ពពួក​ Digital​ SLR​ និង​កាមេរ៉ា​ថត​វី​ដេ​អូ​ពពួក​ HD​ Recording​។​ លោក​ Chen-Wong​ ដែល​ជានា​យក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ​ បាន​ បញ្ជាក់​ឱ្យ​ដឹង​ថា​ យើង​ផលិត​វា​ឡើង​ដេ​ម្បី​សំរួល​ដល់​ការ​ប្រើប្រាស់​របស់​អ្នក​ថតរូប​ ឧបករណ៍​នេះ​ជួយ​ឱ្យ​ពួក​គេ​ធ្វើការ​ថត​យក​រូបភាព​បាន​កាន់តែ​ច្រើន​ ហើយនឹង​ថត​យក​រូបភាព​វី​ដេ​អូ​ក្នុង​កំរិត​ HD​ បាន​កាន់តែ​យូរ​។​ លែ​ា​ក​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ កាត​ម៉េ​ម៉ូ​រី​ដែល​មាន​ទំហំ​ធំ​យ៉ាងនេះ​ គេ​មិន​អាច​រក​ទិញ​ នៅ​ទីណា​ផ្សេង​បាន​ក្រៅពី​ Lexar​ នោះ​ទេ​។​ គួរ​បញ្ជាក់​ផង​ដែរ​ ចំពោះ​ល្បឿន​ក្នុង​ការ​ថតចម្លង​ទិន្នន័យ​ទាប​បំផុត​របស់​វា​ មាន​ល្បឿន​រហូត​ដល់​ទៅ​ 20Mbps​ ឯណោះ​ ហើយ​ចំពោះ​តំលៃ​វិញ​ ហាក់ដូចជា​ថ្លៃ​បន្ដិច​ គឺ​ 200​ ដុល្លារ​ សំរាប់​ទំហំ​ 64​ GB​ និង​ 330​ ដុល្លារ​សំរាប់​ទំហំ​ 128​ GB​។​ ប្រភព​ព័ត៌មានៈ​  www.techspot.com​