ថ្មីៗនេះក្រុមហ៊ុន Canon ទើបតែបានបង្ហាញចេញម៉ាស៊ីនកាមេរ៉ាថតរូបស៊េរីថ្មីត្រកូល PowerShot ម៉ូដែល SX740HS។ កាមេរ៉ាស៊េរីថ្មីមួយនេះត្រូវបានក្រុមហ៊ុនធ្វើការរចនាផលិតឡើងយ៉ាងពិសេសជាមួយរូបរាងតូចល្មមផ្តល់ភាពងាយស្រួលក្នុងការកាន់ថត និងទុកដាក់យកតាមខ្លួន។ ហើយអ្វីដែលកាន់តែពិសេសបំផុតគឺវាត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយនូវផ្នែករឹងខ្លាំងមិនធម្មតាគឺមិនចាញ់ស្រឡាយ EOS ឡើយ។
PowerShot SX740 HS ដំណើរការលើអង្គប្រតិបត្តិការជំនាន់ថ្មីគឺ DIGIC8 Imaging Processor ដែលមានសមត្ថភាពលឿនរហ័សទាន់ចិត្តក្នុងការផលិតរូបភាព និងវីដេអូព្រមទាំងជួយសម្រួលដល់មុខងារ high-power zoom, auto lighting optimizer និងការថតរូបកម្រិត 4K បានកាន់តែមានភាពប្រសើរបំផុត។ អង្គប្រត្តិបត្តិការជំនាន់ថ្មីដែលប្រើប្រាស់នៅលើ PowerShot SX740HS នេះទ្រទ្រង់បានជាមួយទំហំកាមេរ៉ា 20.3MP។ ហើយខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនដែលម៉ាស៊ីនកាមេរ៉ាតូចច្រឡឹងមួយនេះអាចធ្វើបាន៖
-អង្គប្រត្តិបត្តិការជំនាន់ថ្មីល្បឿនលឿនរហ័សជួយអោយការផលិតរូបភាពកាន់តែច្បាស់
ការប្រើប្រាស់អង្គប្រតិបត្តិការ DIGIC8 Imaging Processor ជំនាន់ចុងក្រោយនៅលើម៉ាស៊ីនថតជំនាន់ថ្មី Canon PowerShot SX740HS បានធ្វើអោយកាមេរ៉ាដែលមានរូបរាងដ៏តូចច្រឡឹងមួយនេះមានសមត្ថភាពខ្លាំងក្នុងការផលិតរូបភាពបានច្បាស់គ្រប់កាលៈទេសៈទោះស្ថិតក្នុងលក្ខ ខណ្ឌណាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះអង្គប្រត្តិបត្តិការថ្មីនេះក៏មានភាពវ័យឆ្លាតផងដែរក្នុងការជួយកែសម្រួលដល់ប្រព័ន្ធស្រូបពន្លឺ (CMOS) របស់កាមេរ៉ា និងការចាក់ពណ៌នៅលើផ្ទៃរូបភាពអោយកាន់តែមានភាពភ្លឺច្បាស់ដិតល្អទៅតាមលក្ខខណ្ឌផ្សេងៗគ្នានៃប្លង់រូបភាព។
-បំពាក់កែវលែនដែលមានសមត្ថភាពខ្ពស់អាចពង្រីកបានដល់ទៅ 40 ដង
Canon PowerShot SX740HS បំពាក់មកជាមួយកែវលែនប្រភេទ wide angle len ខ្នាត 24mm និង focal lengths ឬ telephoto len ខ្នាត 960mm ដែលមានសមត្ថភាពខ្ពស់អាចធ្វើការពង្រីកទាញប្លង់រូបភាពមកជិតបានដល់ទៅ 40 ដង (40x Optical Zoom), (4x Digital) និងប្រើមុខងារ ZoomPlus បានដល់ទៅ 80 ដង។ កែវលែននេះភ្ជាប់មកជាមួយកម្រិត aperture ធំខ្នាត f/3.3-6.9 ដូច្នេះរាល់ប្លង់រូបភាពនីមួយៗដែលផលិតចេញពីម៉ាស៊ីនកាមេរ៉ានេះគឺធ្វើអោយយើងមិនសរសើរមិនបានថាច្បាស់លើពីអ្វីដែលយើងមើលឃើញដោយភ្នែកយើងផ្ទាល់ទៅទៀត។
PowerShot SX740HS មានភ្ជាប់នូវមុខងារ Dual Sensing IS និងទ្រទ្រង់កាមេរ៉ាទំហំ 20.3MP ជាមួយមុខងារ high ISO speed CMOS Sensor កម្រិត 100-3200 ដែលជួយអោយការផលិតរូបភាពបានច្បាស់ជាមួយកម្រិតពណ៌ និងពន្លឺគ្រប់គ្រាន់។ ហើយចំពោះការថតរូបនៅពេលយប់កាមេរ៉ារបស់ PowerShot SX740 HS និងជួយលៃលកក្នុងការចាក់ពណ៌ និងពន្លឺនៅលើប្លង់រូបភាពធ្វើអោយរូបភាពដែលផ្តិតចេញមកមានភាពភ្លឺច្បាស់ស្រទន់។
-សមត្ថភាពខ្លាំងអាចផលិតសាច់រូបភាពកម្រិត 4K បានយ៉ាងច្បាស់ត្រជាក់ភ្នែក
រាល់គ្រប់សកម្មភាពដែលយើងបានឃើញយើងនឹងបានឃើញវាម្តងទៀតនៅពេលមានម៉ាស៊ីនកាមេរ៉ា PowerShot SX740HS នៅក្នុងដៃ។ ដោយម៉ាស៊ីនកាមេរ៉ានេះមានសមត្ថភាពក្នុងការផលិតខ្សែវីដេអូបានច្បាស់កម្រិត 4K ក្នុងល្បឿន 30fps ហើយជាមួយនឹងបង្កើនល្បឿន Continuous Shooting Speed ដល់ទៅ 10fps នៅពេលប្រើមុខងារ AF fixed Focus និង 7.4fps ក្នុងពេលប្រើមុខងារ AF Tracking ដូច្នេះការចាប់យកសកម្មភាពពីកាមេរ៉ារបស់វាគឺមានភាពលឿនរហ័សដែលកាមេរ៉ាផ្សេងមិនអាចធ្វើបាន។ ហើយជាមួយមុខងារ 4K frame Grap អនុញ្ញាតិអោយយើងធ្វើការពង្រីកទំហំ Frame របស់វីដេអូបានកាន់តែមានទំហំធំ និងមុនខូចសាច់វីដេអូដើមឡើយ។
-ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងតភ្ជាប់ដើម្បីធ្វើការចែករំលែកឮ
Canon PowerShot SX740 HS ផ្តល់ងាយស្រួលក្នុងការផ្លាស់ប្តូរកម្រងរូបភាពពីកាមេរ៉ាទៅទូរស័ព្ទស្មាតហ្វូនក្នុងពេលដំណាលគ្នាដោយការតភ្ជាប់តាមរយះមុខងារ Camera Connection និងប្រព័ន្ធ Wi-Fi ។ ហើយវាក៏អាចភ្ជាប់តាមបច្ចេកវិទ្យាប៊្លូធូស (BLE) ក្នុងការរក្សាការតភ្ជាប់ជាប់ជានិច្ចរវាងកាមេរ៉ា និងទូរស័ព្ទស្មាតហ្វូនហើយវាអនុញ្ញាតឱ្យយើងអាចឆែកមើលរូបភាពដែលមាននៅលើកាមេរ៉ាតាមរយះទូរស័ព្ទស្មាតហ្វូនរបស់យើងនៅពេលដែលកាមេរ៉ាស្ថិតនៅក្នុងកាបូប ឬក៏ស្ថិតនៅឆ្ងាយពីដៃរបស់យើង។ បន្ថែមពីនេះការភ្ជាប់កាមេរ៉ាទៅនឹងស្មាតហ្វូនតាមរយៈប៊្លូធូស និងប្រព័ន្ធ GPS ធ្វើអោយរាល់រូបភាពនីមួយៗដែលថតដោយម៉ាស៊ីនកាមេរ៉ា PowerShot SX740 HS មានភ្ជាប់នូវការចង់ចាំនៅលើរូបភាពដូចជាពេលវេលាថត និងទីកន្លែងរូបភាពជាដើម។
ម្យ៉ាងទៀតជាមួយមុខងារ auto transfer និង auto uploading វាកាន់តែផ្តល់នូវភាពងាយស្រួលបន្ថែមទៀតដល់អ្នកប្រើប្រាស់ក្នុងការបញ្ចូន និងចែករំលែកកម្រងរូបភាពទាំងឡាយរបស់ពួកគេទៅកាន់បណ្តាញសង្គមដោយផ្ទាល់តែម្តង។ ម៉ាស៊ីនកាមេរ៉ា Canon PowerShot SX740HS ស៊េរីថ្មីមួយនេះមានទំហំវិមាត្ររួម 110.1 × 63.8 × 39.9mm និងមានទំងន់សរុប(គិតទាំងទំងន់ថ្ម និងមេម៉ូរីកាត) 299 ក្រាមស្រាលងាយស្រួលក្នុងការកាន់ថត និងទុកដាក់យកជាប់តាមខ្លូន។ វាក៏មានភ្ជាប់នូវអេក្រង់ Touchscreen ប្រភេទបន្ទះបង្ហាញ LCD ទំហំ 3.0 អ៊ីងដោយមានភ្ជាប់នូវកម្រិតភាពច្បាស់ 922,000 dots ដែលអាចកាត់បត់មកខាងមុខសម្រាប់ប្រើនៅពេលថតរូបសែលហ្វីបានក្នុងកម្រិត 180 ដឺក្រេផងដែរ ហើយសម្រាប់ការថតរូបសែលហ្វីវាក៏ទ្រទ្រង់នូវមុខងារថតរូបព្រាលផ្ទៃខាងក្រោយដែលហៅថា Selfie-Portrait ថែមទៀតផង៕
Coming Soon!