no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Samsung កំពុងតែពិចារណានៅក្នុងការបង្កើតនូវកាមេរ៉ា Hybrid សម្រាប់ស្មាតហ្វូនដែលអាចបត់បាន

Foldable News បានប្រទះឃើញពាក្យសុំប៉ាតង់ដែលស្នើសុំដោយក្រុមហ៊ុន Samsung ជាមួយការិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិក (USPTO) ដោយនៅក្នុងខ្លឹមសារនោះ បានបង្ហាញថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសកូរ៉េ បាននឹងកំពុងពិចារណាក្នុងការស្តារគំនិតឡើងវិញទៅលើកាមេរ៉ា ដែលប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ដែលអាចបត់បាន។ ឯកសារនេះ បានពិពណ៌នាអំពីទូរស័ព្ទចល័តអាចបត់បានបំពាក់ដោយយន្តការដែលអនុញ្ញាតឱ្យ Lens កាមេរ៉ាអាចភ្ជាប់ទៅនឹងឧបករណ៍នេះបាន។

យោងតាមឯកសារនេះ បញ្ជាក់ថា ស្មាតហ្វូនដ៏ពិសេសរបស់ក្រុមហ៊ុន Samsung នេះ នឹងមានប្រតិបត្តិការពីរសំខាន់ៗ ដែលត្រូវដំណើរការជាមួយនឹងបន្ទះអេក្រង់ ដែលអាចបត់បានខាងក្រៅ ដែលមានកម្រិតសមាមាត្រដល់ទៅ 21: 9 នៅក្នុងរបៀបមួយ និងទ្រង់ទ្រាយរូបភាពដល់ទៅ 4:3 សម្រាប់មួយទៀត។ ទោះបីជាស្មាតហ្វូននេះ មិនមានការរចនាជាលក្ខណៈសម្បកខ្យងក៏ដោយ និងនៅក្នុងរូបទី 11 នោះ ឧបករណ៍នេះ ត្រូវបានផ្អែកលើផ្នែកបួនផ្សេងគ្នាដែលភ្ជាប់គ្នាបង្កើតជារង្វិលជុំ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូននេះ គឺមានរូបរាងនៃការរចនាមិនធម្មតានោះទេ ហើយវាក៏មានលក្ខណៈពិបាកនៅក្នុងការមើលផងដែរ ប៉ុន្តែនៅក្នុងរូបទី 11 នេះ ក៏មានការបង្ហាញអំពីព័ត៌មានតិចតួចប៉ុណ្ណោះអំពីយន្តការនៃការបត់នេះ។ សម្រាប់យន្តការនេះ គឺអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការភ្ជាប់កាមេរ៉ា Lens ទៅនឹងស្មាតហ្វូននេះ។  បន្ថែមពី Lens ខាងក្រៅនោះ វាក៏នឹងមានការភ្ជាប់ទៅនឹងស្តង់ដារនៃកាមេរ៉ាខាងក្នុង។ នៅពេលដែលស្មាតហ្វូននេះបិទនោះ កាមេរ៉ាទាំងពីរនេះគឺមានទីតាំងដូចគ្នា សម្រាប់សេនស័រទាំងពីរនេះអាធ្វើការជាមួយគ្នា និងការផ្តល់នូវរូបភាព 3D ។ សម្រាប់កាមេរ៉ាខាងក្នុងរបស់វា គឺមិនមានសមត្ថភាពក្នុងការថតកម្រិត 3D នោះទេ។  សម្រាប់ Lens ដែលអាចផ្តាច់ចេញបាន គឺជាលក្ខណៈពិសេសមួយនៅក្នុងគំនិតនៃការរចនាទៅលើស្មាតហ្វូននេះ។

ស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Samsung បានបង្ហាញនៅលើស្មាតហ្វូន Samsung Galaxy Camera នៅក្នុងឆ្នាំ 2012។ ជាក់ស្តែង នៅក្នុងគំនិតនៃកាមេរ៉ា ដែលអាចផ្តាច់ចេញបានសម្រាប់ស្មាតហ្វូននោះ គឺមិនមែនជាគំនិតមួយដែលមានការពេញនិយមខ្លាំងនោះទេ។ នៅមិនទាន់មានការធានានោះទេថា ស្មាតហ្វូននេះនឹងធ្វើការផលិតនោះ ប៉ុន្តែក្រុមហ៊ុន Samsung បានបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួនកាលពីខែមុននេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ក៏ចាប់ផ្តើមងាកមកចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យានៃអេក្រង់ដែលអាចបត់បាននេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន