Galaxy S10 5G បានបង្ហាញខ្លួនកាលពីខែមុននេះ ដែលនេះ គឺជាស្មាតហ្វូន 5G ដំបូងបំផុតរបស់ Samsung ប៉ុន្តែ នៅមិនទាន់បញ្ចេញនូវកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះនៅឡើយទេ។ នៅទីបំផុតនៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់អំពីពេលវេលាដែលស្មាតហ្វូន 5G នេះនឹងដាក់លក់ហើយ គឺនៅថ្ងៃទី 5 ខែមេសានេះ ប៉ុន្តែមិនមែននៅក្នុងសហរដ្ឋអាមេរិកនោះទេ។ នៅក្នុងការរាយការណ៍ចេញពី Yonhap News បានផ្សាយថា ទីផ្សាររបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ មិនទទួលនូវការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូន Galaxy S10 5G នៅឡើយទេ។ ក្រុមហ៊ុននឹង ចាប់ផ្តើមដឹកជញ្ជូនពីថ្ងៃទី 5 ខែមេសានេះ ដែលជាកាលបរិច្ឆេទផ្លូវការ។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ កាលបរិច្ឆេទនៃការដាក់លក់នេះ គឺជាការពន្យារពេលមួយដ៏ខ្លីផងដែរ។ កាលពីពេលមុននេះ ក្រុមហ៊ុន Samsung មានគោលដៅក្នុងការបញ្ចេញនូវស្មាតហ្វូននេះនៅចុងខែមីនានេះ ប៉ុន្តែការពិភាក្សានេះ គឺរវាងដៃគូជាច្រើននៅក្នុងប្រទេស និងរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវធ្វើការពន្យារពេល។ ពេលនេះ ស្មាតហ្វូននេះក៏ត្រូវបានបញ្ជាក់អំពីកាលបរិច្ឆេទនៃការដាក់លក់ផ្លូវការរបស់ខ្លួនហើយ។ ដើម្បីទាក់ទាញអតិថិជនជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន Samsung បាននិងកំពុងរៀបចំផែនការដើម្បីផ្តល់ជូននូវការបញ្ជាទិញដែលមានកំណត់។ ជាពិសេសជាងនេះទៅទៀតអ្នកដែលចុះឈ្មោះទិញស្មាតហ្វូន 5G នេះចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 16 ខែមេសា នឹងមានសិទ្ធិទទួលនូវកាសស្តាប់ Galaxy Buds និង Wireless Charger ផងដែរ។ បន្ថែមពីនេះទៀតនោះ អ្នកទិញទូរស័ព្ទស៊េរីថ្មីនេះនឹងទទួលបានការបញ្ចុះតម្លៃ 50% លើការប្តូរអេក្រង់ម្តងផងដែរសម្រាប់ឆ្នាំដំបូងនោះ។
Samsung នៅតែមិនបានបញ្ជាក់ពីតម្លៃផ្លូវការរបស់ស្មាតហ្វូន Galaxy S10 5G ។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគឧស្សាហកម្មជឿថា ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងតម្លៃ 1.500.000 វ៉ុន (1.332 ដុល្លារ) នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែរឿងមួយដែលប្រាកដនោះគឺថាអ្នកមិនគួររំពឹងថា ស្មាតហ្វូននេះនឹងមានតម្លៃទាបបែបនេះនោះទេសម្រាប់តំបន់ផ្សេងៗនៅទូទាំងពិភពលោកនោះ។
ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10 5G នឹងដាក់លក់ផ្តាច់មុខនៅក្រុមហ៊ុន Verizon មុនពេលដែលវានឹងពង្រីកខ្លួនទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនដទៃទៀតនៅឆ្នាំនេះ។ កន្លងមកក្រុមហ៊ុន Verizon បានប្រកាសពីគម្រោងផែនការក្នុងការដាក់ឱ្យដំណើរការបណ្តាញ 5G ចល័តរបស់ខ្លួននៅថ្ងៃទី 11 ខែមេសាខាងមុខនេះផងដែរ។ ដំបូងឡើយ Big Red នឹងពឹងផ្អែកតែមួយគត់លើ Motorola Moto Z3 និង 5G Moto Mod ។ ប៉ុន្តែនៅចុងត្រីមាសទីពីរនេះ អតិថិជនក៏គួរតែអាចទិញស្មាតហ្វូន Galaxy S10 5G និងស្មាតហ្វូនដទៃទៀត។ យ៉ាងណាមិញ កាលបរិច្ឆេទចេញផ្សាយពិតប្រាកដនេះនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ទាក់ទងទៅនឹងការកំណត់តម្លៃនោះ ស្មាតហ្វូនស៊េរីថ្មី Galaxy S10 5G ទំនងជាមិនមានតំលៃថោកទេ។ តាមការពិតណាស់ ការរំពឹងទុកនោះគឺថា ស្មាតហ្វូននេះ នឹងដាក់លក់នៅក្នុងតម្លៃ 1.500 ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងតម្លៃនេះ មនុស្សជាច្រើនៅតែមានលទ្ធភាពប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីនេះបាន។
ក្រុមហ៊ុន Samsung ជឿថា អត្ថប្រយោជន៍ដ៏ធំបំផុតនៃនោះ 5G គឺវាមានល្បឿនលឿនសម្រាប់ការបើកមើលគេហទំព័រ និងសមត្ថភាពក្នុងការហៅវីដេអូដែលមានគុណភាពខ្ពស់ជាងបណ្តាញទូរស័ព្ទចល័តជំនាន់មុន។ ការលេងហ្គេមតាមអ៊ីនធឺណិត និងការបង្ហោះវីដេអូ មិនគួរមានបញ្ហានោះទេ ហេតុដូច្នេះហើយបានជា Galaxy S10 5G ត្រូវបានគេបំពាក់អេក្រង់ AMOLED ទំហំ 6.7 អ៊ីញធំក្នុងការប្រើប្រាស់នោះ។ ដើម្បីបង្កើនអត្ថប្រយោជន៍នៃការរៀបចំថ្មីនេះ អេក្រង់ដ៏ធំនេះប្រើប្រាស់ជាមួយថាមពលថ្មទំហំ 4,500mAh ថែមទៀតសម្រាប់ជំនួយទៅលើការប្រើប្រាស់បានកាន់តែយូរថែមទៀត។
ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10+ ដែរ ស្មាតហ្វូន 5G របស់ក្រុមហ៊ុន Samsung នេះ ប្រើប្រាស់នូវកាមេរ៉ាខាងមុខភ្លោះដែលមានរូបរាងដូចជាគ្រាប់ថ្នាំ មានកាមេរ៉ាទំហំ 10 មេហ្គាភិចសែល និងកាមេរ៉ាទីពីរទំហំ 8 មេហ្គាភិចសែល។ កាមេរ៉ាក្រោយនេះ ស្មាតហ្វូននេះ គឺប្រើប្រាស់នូវកាមេរ៉ាដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10+ ផងដែរ។ វាមានកាមេរ៉ាទំហំ 12-megapixel, 16-megapixel wide-angle និង 12-megapixel sensor ជាមួយនឹង telephoto lens 2x optical zoom។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ប្រើប្រាស់នូវកាមេរ៉ា Time-of-Flight ដែលអាចធ្វើការផ្តិតរូបភាពកាន់តែអស្ចារ្យសម្រាប់ Bokeh ថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី Galaxy S10 5G នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie និង One UI ថែមទៀត៕