កាលពីប៉ុន្មានឆ្នាំមុននេះនៅពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ចាប់ផ្តើមធ្វើការផលិតស្មាតហ្វូនជាច្រើនដែលមានអេក្រង់ពេញលេញនោះ និងការធ្វើការជំនួសនូវលោហធាតុ និងប្លាស្ទិកនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ជាមួយនឹងកញ្ចក់ និងសេរ៉ាមិច អ្នកប្រើប្រាស់ជាច្រើនប្រហែលជាមានការភ័យខ្លាចទៅលើតម្លៃជួសជុលរបស់ស្មាតហ្វូននេះ។ ប្រសិនបើអ្នកជួសជុលទៅលើស្មាតហ្វូនទាំងនេះ គឺប្រហែលជាមានតម្លៃថ្លៃខ្លាំងមែនទែន។
ពេលនេះ គឺជាសករាជនៃស្មាតហ្វូនដែលមានអេក្រង់ដែលអាចបត់បាន ហើយពេលនេះក្រុមហ៊ុន Huawei ក៏បង្ហាញជាផ្លូវការនូវតម្លៃសម្រាប់ការជួសជុលទៅលើស្មាតហ្វូន Huawei Mate X នេះ។ មជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុន Huawei នឹងគិតលុយពីអ្នកចំនួន 278 yuan ($40) សម្រាប់ការដូរថ្ម តម្លៃ 7,080 yuan ($1,000) សម្រាប់ការជួសជុល ឬដូរអេក្រង់ តម្លៃ 3,579 yuan ($509) សម្រាប់ការជួសជុលឬដូរទៅលើ motherboard តម្លៃ 361 yuan ($51) សម្រាប់ការដូរផ្នែកខាងលើនៃថ្ម ឬដូរផ្នែកខាងលើនៃថ្ម និងតម្លៃ 698 yuan ($99) សម្រាប់ការជួសជុល ឬដូរទៅលើកាមេរ៉ាខាងក្រោយ។
បើអ្នកគិតថាតម្លៃនេះ គឺខ្ពស់ពេកនោះ អ្នកអាចមើលទៅលើតម្លៃដើមរបស់ស្មាតហ្វូននេះបាន។ ដូចអ្វីដែលបានលើកឡើងនេះ ស្មាតហ្វូន Huawei Mate X គឺមានអេក្រង់ដែលអាចបត់បាន។ នៅពេលដែលអេក្រង់នេះបើកគឺមានទំហំ 8 inches។ អ្នកក៏អាចបត់វាបាននោះវានឹងមានអេក្រង់ត្រឹមតែ 6.6-inch បានដែរខណៈពេលដែលអេក្រង់ម្ខាងទៀតគឺមានអេក្រង់ 6.38 inches ។ សម្រាប់កម្រាស់នៃតួខ្លួនរបស់វាគឺំមានទំហំ 5.4mm ប៉ុណ្ណោះ។ ស្មាតហ្វូន Huawei Mate X នេះនឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីប 7nm 5G multimode chip Barong 5000 + Kirin 980 ដំបូងបំផុតរបស់ក្រុមហ៊ុនននេះ។ ស្មាតហ្វូននេះ ក៏នឹងមានការ upgrade ទៅកាន់ Kirin 990 5G នេះផងដែរ។ ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 55W super-fast charge ហើយវាអាចចំណាយពេល 30 នាទីបញ្ចូលបាន 85% ។ ស្មាតហ្វូននេះមានថាមពលថ្មដែលមានទំហំ 4500mAh ៕