no-alternative title
no-alternative title
no-alternative title
no-alternative title

នាយកប្រតិបត្តិរបស់ OPPO និយាយថា៖ ក្រុមហ៊ុន OPPO កំពុងតែបង្កើតនូវអ្វីកាន់តែអស្ចារ្យសម្រាប់ស្មាតហ្វូនថ្មីៗរបស់ខ្លួននាពេលអនាគតដ៏ខ្លីនេះ

យោងតាមលោក Chen Mingyong សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន OPPO បានអោយដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន (OEM) នឹងលែងជាក្រុមហ៊ុនទូរស័ព្ទធម្មតាទៀតហើយ។ នាយកប្រតិបត្តិជាន់ខ្ពស់រូបនេះ បានចែករំលែកសេចក្តីថ្លែងការណ៍នេះ នៅលើបណ្តាញសង្គម Weibo កាលពីម្សិលមិញនេះ ជាមួយនឹងការប្រកាសពីវត្តមានរបស់លោកនៅក្នុងព្រឹត្តិការណ៍ OPPO INNO DAY 2019 នាពេលខាងមុខនេះ នៅក្នុងការថ្លែងសុន្ទរកថារបស់ខ្លួនផងដែរ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 10 ខែធ្នូឆ្នាំ 2019 ហើយការកត់សម្គាល់នេះ គឺជាការប្រកាសជាសាធារណៈលើកដំបូងរបស់លោក Chen Mingyong ក្នុងរយៈពេល 6 ឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Oppo រូបនេះ បានរក្សាកេរ្តិ៍ឈ្មោះនៅទាបនៅឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយចុងក្រោយនេះ គាត់ត្រូវបានគេមើល នៅក្នុងការសម្ពោធផលិតផលថ្មីប្រហែលជា 6 ឆ្នាំកន្លងមកហើយ។ នៅក្នុងសេចក្តីប្រកាសផ្លូវការ លោក Chen Mingyong ត្រូវគេដកស្រង់សម្តីដោយនិយាយថា "យុគសម័យនៃការធ្វើសមាហរណកម្មទៅវិញទៅមកនឹងមិនមានក្រុមហ៊ុនទូរស័ព្ទចល័តធម្មតាទៀតទេ"។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ក្រុមហ៊ុននេះកំពុងតែបង្កើតនូវអ្វីកាន់តែអស្ចារ្យសម្រាប់ស្មាតហ្វូននេះនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន នឹងលែងជាក្រុមហ៊ុនស្មាតហ្វូនធម្មតាទៀតហើយ។ ឧទាហរណ៍គួរឱ្យកត់សម្គាល់មួយគឺថា ក្រុមហ៊ុន Apple ត្រូវគេយកចិត្តទុកដាក់ខ្ពស់ចំពោះប្រព័ន្ធអេកូឡូស៊ីទៅលើឧបករណ៍ថ្មីៗជាច្រើនចាប់ពីស្មាតហ្វូន កុំព្យូទ័រយួរដៃ កុំព្យូទ័រ និងផលិតផលជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Huawei ក៏ជាគំរូដ៏អស្ចារ្យផងដែរទៅលើរបត់ថ្មីនេះ ហើយក្រុមហ៊ុនជាច្រើនទៀតក៏អាចរំពឹងថានឹងអនុវត្តតាមអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរនេះក្នុងពេលឆាប់ៗនេះផងដែរ។

ដូច្នេះ នៅក្នុងព្រឹត្តិការណ៍នេះ យើងអាចនឹងឃើញការប្រកាសអំពីទស្សនៈដែលស្រដៀងគ្នាទៅនឹងក្រុមហ៊ុន Oppo ផងដែរ។ វាគឺជាជំហានសំខាន់មួយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនកំពូលទាំង 10 របស់ពិភពលោកនោះ។ លើសពីនេះទៀតនោះ ព្រឹត្តិការណ៍នាពេលខាងមុខនេះក៏នឹងឃើញមានមនុស្សសំខាន់ៗផ្សេងទៀតដូចជាអនុប្រធានរបស់ Oppo ប្រធានអ្នកវិទ្យាសាស្ត្រ5G របស់ក្រុមហ៊ុន Oppo ប្រធាន CTO ក្រុមហ៊ុនMicrosoft នៅក្នុងប្រទេសចិន នាយកប្រតិបត្តិក្រុមហ៊ុន IHSMarkit និងសាស្រ្តាចារ្យ និងជាច្រើនទៀតផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម