no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Galaxy A51 បង្ហាញខ្លួនហើយ ដោយភ្ជាប់ជាមួយនឹងកាមេរ៉ា Macro រួមនិងអេក្រង់ Infinity-O ហើយនិង Android 10

នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានបង្ហាញវត្តមានជាផ្លូវការរបស់ស្មាតហ្វូន Galaxy A51 ដែលជាស្មាតហ្វូនដំបូងបំផុតរបស់ស្មាតហ្វូន2020 Galaxy A series របស់ក្រុមហ៊ុន Samsung ដែលបង្ហាញខ្លួនជាផ្លូវការនោះ។ តាមរយៈការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើនកន្លងមក គឺបានបង្ហាញយ៉ាងច្បាស់ និងបានបញ្ជាក់អំពីអ្វីគ្រប់យ៉ាងអំពីស្មាតហ្វូននេះរួចហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy A51 នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់។ ស្មាតហ្វូន Galaxy A51 នេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ត្រកូល Galaxy ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ា Macro 5MP ដែលអាចធ្វើការថតរូបភាពបានច្បាស់មិនធម្មតានោះទេ។ កាមេរ៉ា ultra-wide គឺមានការ upgrade ពីទំហំ 8-megapixel sensor ទៅកាន់ 12-megapixel sensor 123-degree field of view ហើយកាមេរ៉ា គោលរបស់ស្មាតហ្វូននេះគឺមានទំហំ 48MP lens ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy A50s ។ កាមេរ៉ាទី 4 របស់ស្មាតហ្វូននេះ គឺជាប្រភេទ 5MP depth sensor ដែលមានភ្ជាប់ជាមួយនឹង Bokeh ផងដែរ។

ស្មាតហ្វូន Galaxy A51 នេះគឺមានអេក្រង់ Infinity-O ដែលមានរន្ធប្រហោង punch hole នៅកណ្តាលដែលមានកាមេរ៉ាខាងមុខទំហំ 32MP ។ អេក្រង់ Infinity-O នេះ គឺឃើញនៅលើស្មាតហ្វូន Galaxy Note 10 ដែលបង្ហាញខ្លួនកាលពីដើមឆ្នាំនេះ។ ស្មាតហ្វូន Galaxy A51 គឺមានអេក្រង់ទំហំ 6.5-inch ខណៈពេលដែលស្មាតហ្វូន Galaxy A50 គឺមានអេក្រង់ទំហំត្រឹមតែ 6.4-inch ។ ស្មាតហ្វូន Galaxy A51 នេះដំណើរការនូវ Android 10 ជាមួយនឹង One UI 2.0 ថែមទៀតផង។

បើនិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy A51 នេះ គឺដូចគ្នាទៅនឹងស្មាតហ្វូន Galaxy A50។ មានរ៉េមទំហំ 4GB/6GB ជាមួយនឹងម៉េមូរីទំហំ 64GB/128GB ថាមពលថ្មទំហំ 4,000 mAh ជាមួយនឹង 15W fast charging បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់ និងបន្ទះឈីប Exynos 9611 SoC។ ស្មាតហ្វូន Galaxy A50 គឺប្រើប្រាស់នូវបន្ទះឈីប Exynos 9610 ប៉ុន្តែសម្រាប់ឈីបទាំងពីរនេះគឺមានលក្ខណៈបច្ចេកទេសដូចគ្នា។

សម្រាប់ស្មាតហ្វូន A51 មានតួខ្លួន “3D Glasstic” ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy A50 ផងដែរ។ ស្មាតហ្វូន Galaxy A51 នេះ នឹងដាក់លក់នៅក្នុងប្រទេសវៀតណាមនៅថ្ងៃទី 27 ខែធ្នូសម្រាប់តម្លៃ 7,990,000 ដ៉ុងដែលមានតម្លៃប្រហែលជា $350។ ស្មាតហ្វូននេះ មានពណ៌ Prism Crush Black, Prism Crush White, Prism Crush Pink និង Prism Crush Blue ថែមទៀត។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការលក់នៅទីផ្សារផ្សេងនៅមិនទាន់ដឹងនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម