no-alternative title
no-alternative title
no-alternative title
no-alternative title

ព័ត៌មានថ្មី៖ ស្មាតហ្វូន Huawei Nova 7 Series នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ

កាលពីម្សិលមិញនេះ មានរបាយការណ៍មួយបានបញ្ជាក់ថា ស្មាតហ្វូន Nova 7 នឹងបង្ហាញខ្លួននៅក្នុងខែមេសាខាងមុខនេះ ហើយ ពោលគឺបន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei P40 series។ នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយ បានទម្លាយថា ស្មាតហ្វូន Nova 7 នឹងមាន 3 ប្រភេទម៉ូឌែល ហើយវាក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ថែមទៀត។ ប្រភពព័ត៌មាននេះ ត្រូវបានទម្លាយដោយ Digital Chat Station ខណៈដែលគេហទំព័រ Weibo កាលពីពេលមុននេះ ក៏បានទម្លាយថា ឈ្មោះរបស់ស្មាតហ្វូនទាំង 3 នេះគឺជាស្មាតហ្វូន Nova 7 series ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងការបង្ហោះនេះ បានអោយដឹងថា នឹងមានស្មាតហ្វូន Nova 7 5G, Nova 7 SE 5G និង Nova 7 Pro 5G។ ការចុះផ្សាយនេះ មានការលើកឡើងថា ស្មាតហ្វូននេះ គឺមានការប្រើប្រាស់ជាមួយនឹងបន្ទះឈីប Kirin 990 5G និងអេក្រង់ OLED displays ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។ ស្មាតហ្វូន Nova 7 5G និង Nova 7 Pro 5G នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Kirin 990 5G។ Nova 6 SE គឺជាស្មាតហ្វូន 4G ប្រភេទថ្នាក់កណ្តាលដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប Kirin 810 ប៉ុន្តែមានការបញ្ជាក់ថា បន្ទះឈីបនេះ ក៏នឹងមានប្រភេទ 5G ផងដែរ។ 

ក្រុមហ៊ុន Huawei នៅមិនទាន់មានបន្ទះឈីប 5G ថ្នាក់កណ្តាលរបស់ខ្លួននៅឡើយទេ។ ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវបន្ទះឈីបថ្នាក់កណ្តាលរបស់ខ្លួនដែលមានភ្ជាប់ជាមួយនឹងម៉ូដឹម 5G ឬ ក្រុមហ៊ុននេះ អាចនឹងប្រកាសចេញនូវស្មាតហ្វូន Nova 7 SE 5G ដែលជាប្រភេទស្មាតហ្វូន 5G Flagship ដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប Kirin 990៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍