no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន vivo ប្រកាសបើកនូវមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា 6G នៅក្នុងប្រទេសចិន

ក្រុមហ៊ុន vivo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីឈ្មោះមួយ ដែលតែងតែបង្ហាញនូវគំនិតថ្មីសម្រាប់ស្មាតហ្វូន បានប្រកាសថា ខ្លួននឹងបង្កើននូវការអភិវឌ្ឍ និងការស្រាវជ្រាវទៅលើបច្ចេកវិទ្យា 6G របស់ខ្លួន អោយបានកាន់តែខ្លាំងបន្ថែមទទៀត ដើម្បីត្រៀមខ្លួនអោយកាន់តែប្រសើរឡើងសម្រាប់ឧបសគ្គជាច្រើននាពេលខាងមុខនេះ។ ការប្រកាសនេះ គឺចេញពីទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះ នៅក្នុងភាគខាងត្បូងនៃប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រសាសន៍របស់លោក Qin Fei ដែលជាប្រធានផ្នែកទំនាក់ទំនងវិទ្យាស្ថានស្រាវជ្រាវផ្នែកទូរគមនាគមន៍ បានបញ្ជាក់ថា “បើទោះបីជាការប្រើប្រាស់នូវពាណិជ្ជកម្មបច្ចេកវិទ្យា 5G ទើបតែចាប់ផ្តើមក៏ដោយនោះ ក្រុមហ៊ុន vivo បានបញ្ចេញនូវគម្រោងផែនការសម្រាប់បច្ចេកវិទ្យា 6G រួចទៅហើយ។ ក្រុមហ៊ុន vivo បានធ្វើការនៅលើមូលដ្ឋានគ្រឹះជាច្រើន សម្រាប់បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ក្រោយនាពេលអនាគតផងដែរ។” តាមការបញ្ជាក់របស់នាយកប្រតិបត្តិជាន់ខ្ពស់រូបនេះ ក្រុមហ៊ុននេះ គឺបានបង្កើតនូវក្រុមជំនាញជាច្រើននៅក្នុងដំណាក់កាលដំបូងសម្រាប់បណ្តាញបច្ចេកវិទ្យា 6G networking នេះដើម្បីប្រកាសបង្ហាញនូវបច្ចេកវិទ្យាជាច្រើនថែមទៀតផង។ 

លោកបានបន្តថា ក្រុមការងារនេះ ក៏ផ្តល់នូវសេណារីយូផ្សេងៗជាច្រើនទៀតផងដែររបស់ខ្លួន ហើយក្រុមហ៊ុន vivo ក៏ធ្វើការចូលរួមនៅក្នុងកិច្ចពិភាក្សាជាច្រើននៅក្នុងឧស្សាហកម្មបណ្តាញ networking នេះផងដែរ។ លោក Qin បានធ្វើការលើកឡើងថា ក្រុមការងារ 6G របស់ក្រុមហ៊ុននេះ នឹងធ្វើការសហការជាមួយនឹងសាកលវិទ្យាល័យក្នុងស្រុក និងបរទេសជាច្រើន ដើម្បីធ្វើការពង្រឹងទៅលើលទ្ធផលអោយកាន់តែប្រសើរជាងមុននៅក្នុងការស្រាវជ្រាវរបស់ខ្លួនទៅលើបច្ចេកវិទ្យានេះ។

សូមបញ្ជាក់ថា vivo គឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនមួយដែលធំជាងគេបំផុត និងមានស្មាតហ្វូនដែលមានការពេញនិយមខ្លាំងបំផុតរបស់ពិភពលោក។ ចាប់ពីទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនបច្ចេកវិទ្យានេះ ក្រុមហ៊ុននេះ បានសម្រេចនូវការលក់របស់ខ្លួនប្រហែលជា 300 លាននាក់នៅក្នុងបណ្តាញ network របស់ខ្លួន ដែលមានការកើនឡើងខ្លាំងក្លាបន្ថែមទៅមុខជាលំដាប់។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ នឹងទទួលបាននូវសមិទ្ធិផលជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម