មកដល់ហើយ…ៗ!! ស្មាតហ្វូន Samsung Galaxy A31 ជំនាន់ថ្មីស្រឡាយត្រកូល A ដែលមានភាពលេចធ្លោ ទំនើប ទាក់ទាញបំផុត ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗអស្ចារ្យឥឡូវនេះ មានលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ! គិតទៅស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy A31 ដែលចេញលក់នៅពេលនេះ គឺពិតជា ខ្លាំង ឡូយ មានសមត្ថភាពមិនធម្មតា និងមិនគួរឱ្យជឿមែន! ទាំងខ្ញុំ…និងអតិថិជនទាំងអស់អាចនឹងមានការភ្ញាក់ផ្អើលខ្លាំងព្រមទាំងខ្វាករចង់បានយកមកប្រើគ្រប់ៗគ្នាជាក់ជាពុំខានឡើយ!
សូមបញ្ជាក់ថា Samsung Galaxy A31 បំពាក់មកជាមួយនឹងកាមេរ៉ាក្រោយ 4 គ្រាប់ (កាមេរ៉ាគោលទំហំ 48 MP) និងកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 20MP (ថត Selfie ច្បាស់ល្អខ្លាំងណាស់) កម្លាំងថ្ម 5000 mAh (ប្រើលើអេក្រង់ជាប់បានពេញមួយថ្ងៃ), មេម៉ូរី 6GB, អង្គផ្ទុក 128GB (អាចបន្ថែមក្រៅបានរហូតដល់ 512GB) ទៀតនោះ…និយាយពីថាកប់ខ្លាំងណាស់! ហើយបើតម្លៃវិញត្រឹមតែ $279 ប៉ុណ្ណោះ ជាមួយជម្រើសពណ៌ដ៏ទាក់ទាញបំផុតគឺ ពណ៌ខៀវ ខ្មៅ និងស។
បញ្ជាក់៖ ចាប់ពីថ្ងៃទី 01 ឧសភា 2020 នេះតទៅអតិថិជនទាំងអស់អាចរកជាវទូរស័ព្ទ Samsung Galaxy A31 បាននៅតាមបណ្តាហាងចែកចាយផលិតផល សាមសុង នានាទូទាំងប្រទេសកម្ពុជានឹងទទួលបានកញ្ចប់កាដូពិសេសដូចជា៖
* ការបញ្ចុះតម្លៃ 50 % ពេលប្តូរអេក្រង់ថ្មី
* ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ភ្ជាប់ជាមួយគម្រោងអ៊ីនធើណេត Smart ធំហ្ម៎ង!
នៅចាំអីទៀត…? ភ្លែតៗទៅ…! ថាមិនបានអាចនឹងដាច់ស្តុកក្នុងពេលឆាប់ៗផងក៏មិនដឹង!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ! * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!