no-alternative title
no-alternative title
no-alternative title
no-alternative title

ល្បីថា Huawei គ្រោងបង្ហាញ P30 Pro New Edition ដែលមានតំឡើងនូវសេវាកម្ម Google Service ក្នុងពេលឆាប់ៗនេះ

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូន P30 Lite New Edition។ នៅពេលនេះ តាមការបញ្ជាក់នៅក្នុងរូបភាពផ្សព្វផ្សាយថ្មីនៅលើវេបសាយរបស់ក្រុមហ៊ុន Huawei នៅអាល្លឺម៉ង់ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ ប្រហែលជាបង្ហាញនូវស្មាតហ្វូន P30 Pro New Edition ក្នុងពេលឆាប់ៗនេះផងដែរ។ ស្មាតហ្វូនស៊េរីថ្មី P30 Lite នេះ នឹងមានដំណើរការជាមួយនឹងសេវាកម្ម Google Mobile Services (GMS) ដែលដូចគ្នាទៅនឹងឆ្នាំ 2019 នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពព័ត៌មានខាងលើនេះ បានបញ្ជាក់ថា ភាពខុសគ្នារបស់ស្មាតហ្វូននេះ ម៉ូឌែលដំបូងបំផុតរបស់វា និង New Edition គឺមានការបង្កើនទៅលើទំហំរ៉េម និង ROM របស់វា។ ករណីនេះក៏ដូចគ្នាទៅនឹងស្មាតហ្វូន P30 Pro New Edition នេះផងដែរ។ 

ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូន P30 Pro បង្ហាញខ្លួននៅដើមឆ្នាំ 2019 នេះ ដូចទៅនឹងផលិតផលស្មាតហ្វូន Flagship របស់ក្រុមហ៊ុននេះសម្រាប់ឆមាសទី 1 ឆ្នាំនេះ។ ម៉ូដែលនេះ គឺជាស្មាតហ្វូនប្រណិតចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ ដែលដំណើរការនូវសេវាកម្ម GMS នេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 នៅក្នុងឆ្នាំនេះជាមួយនឹងពណ៌ថ្មី Misty Lavender និង Mystic Blue ផងដែរ។ 

ស្មាតហ្វូននេះ គឺមានការអាប់ដេតជាមួយនឹង EMUI 10 ហើយពេលនេះ វាក៏ធ្វើការតេស្តទៅលើ EMUI 10.1 ផងដែរ។ រូបភាពផ្សព្វផ្សាយថ្មីនេះ នៅលើវេបសាយរបស់ក្រុមហ៊ុន Huawei ប្រចាំនៅអាល្លឺម៉ង់នេះ ក៏បង្ហើបអំពីស្មាតហ្វូន P30 Pro New Edition ផងដែរ។ កម្មវិធីប្រូម៉ូសិនសម្រាប់ទិញស្មាតហ្វូននេះ គឺចាប់ផ្តើមពីថ្ងៃទី 15 ខែឧសភា ដល់ថ្ងៃទី 4 ខែមិថុនានេះ។ កម្មវិធីប្រូម៉ូសិននេះគឺមានឈ្មោះថា ‘Bundle-Promotion’ ហើយលោកអ្នកអាចរកទិញបាននៅលើ Vodafone និង Otelo។ អ្វីដែលយើងខកចិត្តនោះ គឺថា ក្រុមហ៊ុននេះ នៅមិនទាន់ប្រកាសចេញអំពីកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូននេះនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន