no-alternative title
no-alternative title
no-alternative title

មានការបង្ហាញចេញគំនិតឌីស្សាញសម្រាប់ Nokia 9.3 PureView 5G បណ្តើរៗហើយ មើលទៅពិតជាអស្ចារ្យគួរអោយភ្ញាក់ផ្អើលមែនទែន

កាលពីឆ្នាំមុននេះ ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Nokia 9 PureView ប្រហែលជាធ្វើអោយអតិថិជនជាច្រើនមានការខកចិត្តផងដែរ ប៉ុន្តែសម្រាប់ស្មាតហ្វូន Nokia 9.3 PureView នេះ គឺមិនអោយលោកអ្នកខកបំណងទេ ដោយសារតែវាមានរូបរាងស្រស់ស្អាតខ្លាំងជាង។ ទោះបីជាមិនទាន់មានការឌីស្សាញចេញនូវរូបរាងពិតៗក៏ដោយ ពេលនេះ សម្រាប់ Concept Creator ( តាមរយៈ LetsGoDigital) បានបង្កើតនូវរូបភាព Renders ជាច្រើន នឹងមានការទម្លាយបង្ហាញអំពីរូបរាងរបស់ស្មាតហ្វូន Flagships នេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើសិនជានិយាយពីដៃគូ ក្រុមហ៊ុន Samsung និង OnePlus បានផ្តោតយ៉ាងខ្លាំងទៅលើការ upgrade ទៅលើអេក្រង់របស់ខ្លួននៅក្នុងឆ្នាំនេះ សម្រាប់ក្រុមហ៊ុន HMD Global ក៏បានធ្វើដូច្នេះដែរ។ ដូចអ្វីដែលបានឃើញនៅក្នុងរូបភាព Renders នេះ ក្រុមហ៊ុននេះ គឺមានគម្រោងក្នុងការឌីស្សាញទៅលើអេក្រង់ពេញគែម ដែលមានរន្ធប្រហោងនៅកណ្តាលជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ា Selfie ក្រោមអេក្រង់ផងដែរ។ បច្ចេកវិទ្យានេះ ក្រោយមកក៏ចាប់ផ្តើមធ្វើការផលិតនៅលើស្មាតហ្វូនផងដែរ។ 

ស្មាតហ្វូន Nokia 9.3 PureView នេះមើលទៅពិតជាមានអេក្រង់ដែលទាក់ទាញស្រស់ស្អាតមែនទែន។ ការប្រើប្រាស់នូវអេក្រង់ថ្មីនេះពិតជាផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតក្នុងការប្រើប្រាស់ជាមួយនឹងអេក្រង់កម្រិត 120Hz refresh rate របស់វា។ ស្មាតហ្វូន Nokia 9.3 PureView អាចនឹងធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Galaxy S20 Ultra, OnePlus 8 Pro និង iPhone 12 Pro ផងដែរ។ ស្មាតហ្វូននេះគឺជាប្រភេទ Flagship ដែលមានលក្ខណៈពិសេសដែលគួរអោយចាប់អារម្មណ៍ផងដែរ។

កាមេរ៉ានៅលើស្មាតហ្វូន Nokia 9 PureView គឺពិតជាប្លែកពីគេ ប៉ុន្តែសម្រាប់ Concept Creator ក៏បានប្រែក្លាយនូវការវិលត្រឡប់របស់ស្មាតហ្វូន Lumia 1020 នេះ ទៅជាស្មាតហ្វូន Nokia 9.3 PureView ផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានកាមេរ៉ា 5 គ្រាប់ដែលមានទំហំ 108-megapixel ultra-wide-angle និង 64-megapixel main sensor។ វាក៏មានកាមេរ៉ា telephoto, macro និង depth sensors ផងដែរ។ ស្មាតហ្វូននេះ គឺមានម៉ាកយីហោ ZEISS ភ្លើង LED Flash និង microphone តូចមួយផងដែរ។

ស្មាតហ្វូន Nokia 9.3 PureView គឺមានពណ៌លឿនយ៉ាងស្រស់ស្អាតតែម្តង។ ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប high-end Snapdragon 865 ដែលអាចទ្រទ្រង់ទៅលើស្តង់ដារបច្ចេកវិទ្យា 5G network ។ ស្មាតហ្វូន Nokia 9.3 PureView អាចនឹងបង្ហាញខ្លួននៅចុងខែសីហា ឬខែកញ្ញានេះ ជាមួយនឹងស្មាតហ្វូន Nokia 7.3 ផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ដោយ ប៉េងលីន
នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

ដោយ ប៉េងលីន
Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

ដោយ ប៉េងលីន
អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

ដោយ ប៉េងលីន
ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ដោយ ប៉េងលីន