no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S10+ បាននាំមកនូវបទពិសោធន៍ថ្មីនៃការលេងហ្គេមឆ្ពោះទៅកាន់កម្រិតអស្ចារ្យដែលមិនធ្លាប់មាន

ការច្នៃប្រឌិតដ៏អស្ចារ្យទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung នៅក្នុងរយៈពេល 10 ឆ្នាំនេះ បានបង្កើតអោយមានវត្តមានរបស់ Galaxy S10 Series ដែលជាស្មាតហ្វូនបំពាក់នូវបច្ចេកវិទ្យាល្អបំផុត និងឈានមុខគេនៅក្នុងឧស្សាហកម្មនេះ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើរឿងដ៏អស្ចារ្យជាច្រើន នៅលើស្មាតហ្វូនរបស់ពួកគេជាងអ្វីដែលពួកគេធ្លាប់គិតនោះ។ នៅក្នុងអត្ថបទមុននេះ មានការពិនិត្យមើលទៅលើអេក្រង់ដ៏អស្ចារ្យរបស់ស្មាតហ្វូននេះ រួមជាមួយនឹងកាមេរ៉ា កម្លាំងម៉ាស៊ីន និងការច្នៃប្រឌិតជាច្រើនទៀតនៅលើស្មាតហ្វូននេះ។ នៅពេលនេះ នៅក្នុងការប្រើប្រាស់ទៅលើហ្គេម Gameloft Barcelona’s Asphalt 9: Legends ជាឧទាហរណ៍នោះ យើងនឹងបង្ហាញពីសមត្ថភាពនៃ Galaxy S10+’s supercharged ដែលនាំយកនូវបទពិសោធន៍នៃការលេងហ្គេមនេះឈានទៅកាន់កម្រិតថ្មីមួយទៀតយ៉ាងអស្ចារ្យបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ល្បឿនលឿនជាងមុន ការលេងហ្គេមកាន់តែអស្ចារ្យ

នៅក្នុងហ្គេម Asphalt 9: Legends នេះ កម្លាំងនៃបន្ទះឈីបរបស់ស្មាតហ្វូននេះ គឺពិតជាសំខាន់មែនទែន វាអាចធ្វើការគ្រប់គ្រងទៅលើហ្គេមដែលមានក្រាហ្វិកកាតធំដោយមិនធ្វើអោយម៉ាស៊ីនស្មាតហ្វូននេះដំណើរការយឺតនោះទេ ឬ FPS (frames per second) មានការធ្លាក់ចុះនោះ។ ជាមួយនឹងរ៉េមទំហំ 12GB និងបន្ទះឈីប processor ជំនាន់បន្ទាប់ (ការពង្រឹងទៅលើ GPU និង CPU ដែលមានការបង្កើនប្រសិទ្ធិភាពដល់ទៅ 37% និង 29%) ស្មាតហ្វូនស៊េរីថ្មី Galaxy S10+ អនុញ្ញាតអោយអ្នកលេងហ្គេមនេះដោយគ្មានបញ្ហានោះទេ។ នៅពេលដែលលេងហ្គេម Asphalt 9: Legends នោះ កម្រិតនៃ FPS របស់ស្មាតហ្វូន Galaxy S10+ គឺបង្ហាញនូវរូបភាពយ៉ាងលម្អិត និងការបង្កើតនូវវីដេអូកម្រិត 360-degree spin និង slow-motion ពិតជាអស្ចារ្យជាទីបំផុត។ ក្នុងការលេងហ្គេម អ្នកអាចជឿជាក់ទៅលើស្មាតហ្វូន Galaxy S10+ នេះបាន។

ការប្រណាំងយ៉ាងរលូន

ស្មាតហ្វូន Galaxy S10+ នេះ ក៏ភ្ជាប់ជាមួយនឹងមុខងារ AI-based Smart Performance Adjuster សម្រាប់ធ្វើការវិភាគទៅលើការលេងហ្គេមកាន់តែរលូន ដំណើរការឥតអាក់នោះទេ។ នៅពេលដែលអ្នកប្រណាំងរថយន្តក្នុងមួយជុំនោះ វាដំណើរការយ៉ាងល្អសម្រាប់ GPU និង CPU ហើយវាមិនធ្វើអោយមាស៊ីនស្មាតហ្វូនរបស់អ្នកយឺតនោះទេ។ កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ គឹអាចគ្រប់គ្រងបានយ៉ាងល្អបំផុតសម្រាប់ហ្គេមជាច្រើន ដែលឧស្សាហកម្មនេះផ្តល់អោយ។ វាមានហ្គេមប្រភេទ s 64-bit games ដែលជាអនាគតនៃហ្គេមនៅលើស្មាតហ្វូនផងដែរ។ ជាក់ស្តែង ស្មាតហ្វូនត្រកូល Galaxy S10 Series នេះគឹជាស្មាតហ្វូន Android ដំបូងបំផុត ដែលទ្រទ្រង់ទៅលើហ្គេម 64-bit game នេះ។ នេះមានន័យថា វាអាចគ្រប់គ្រងទៅលើថាមពលថ្ម និងការគ្រប់គ្រងទៅលើកម្តៅរបស់ស្មាតហ្វូននេះបានយ៉ាងល្អសម្រាប់ហ្គេមដែលមានក្រាហ្វិកកាតធំដូចជាហ្គេម Asphalt 9: Legends, Fortnite និងហ្គេម r 64-bit ជាច្រើនទៀតដែលនឹងបង្ហាញខ្លួននាពេលខាងមុខនេះ។

សព្វថ្ងៃនេះ ជិតពាក់កណ្តាលនៃហ្គេមថ្មី នៅលើស្មាតហ្វូន គឺបង្កើតឡើងជាមួយនឹង Unity game engine។ ដើម្បីអោយអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍នៃការលេងហ្គេមល្អបំផុតនោះ ក្រុមហ៊ុន Samsung ក៏ផ្តោតទៅលើការគ្រប់គ្រងនៅលើ Unity-built games ផងដែរ។ នៅពេលដែលអ្នកលេងហ្គេមទាងនេះ នៅលើស្មាតហ្វូន Galaxy S10+ នោះ អ្នកអាចទទួលបាននូវបទពិសោធន៍យ៉ាងល្អបំផុត។ ស្មាតហ្វូននេះ ដំណើរការជាមួយនឹង Adaptive Performance របស់ក្រុមហ៊ុន Unity។ មុខងារ Adaptive Performance នេះ ទ្រទ្រង់ទៅលើការលេងហ្គេមកម្រិតខ្ពស់នៅលើស្មាតហ្វូន Galaxy S10 របស់អ្នក អ្នកនឹងទទួលបាននូវភាពរីករាយជាមួយនឹងថាមពលថ្មកាន់តែយូរ និងការដំណើរការយ៉ាងរលូនលឿនជាងមុនដោយគ្មានការបារម្ភអំពីការឡើងកំដៅនៅលើស្មាតហ្វូននេះទេ។ ប្រសិនបើហ្គេមដែលអ្នកកំពុងតែដំណើរការនេះប្រើប្រាស់នូវ Unity engine នោះ មុខងារ Adaptive Performance អាចធ្វើការបង្កើននូវប្រសិទ្ធិភាពល្អជាងមុនដល់ទៅ 10% ថែមទៀត។

ម៉ាស៊ីននៅតែត្រជាក់

ដូចគ្នាទៅនឹងមុខងារ cutting-edge supercars ដែលជា engine technology ចុងក្រោយបំផុត និងអស្ចារ្យបំផុតនោះមុខងារជាច្រើនរបស់ស្មាតហ្វូន Galaxy S10+ នេះទាំងផ្នែក Hardware និង Software អាចទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យបំផុតក្នុងការប្រើប្រាស់នោះ។ ប្រព័ន្ធត្រជាក់ Vapor Chamber cooling system របស់ក្រុមហ៊ុន Samsung ដែលអនុញ្ញាតអោយស្មាតហ្វូន Galaxy S10+ នេះ នៅតែត្រជាក់នៅពេលដែលលេងហ្គេមធំៗនោះ។ បច្ចេកវិទ្យាច្នៃប្រឌិតនេះគឺមានការពង្រឹងទៅលើប្រសិទ្ធិភាពនៃ GPU ដែលមានន័យថា ហ្គេម 3D គឺមានល្បឿនលឿនជាងមុន និងប្រសិទ្ធិភាពជាងស្មាតហ្វូន Galaxy S9 នោះ។ សម្រាប់ហ្គេម Asphalt 9: Legends នៅលើស្មាតហ្វូននេះ គឺអស្ចារ្យបំផុត និងត្រជាក់ជានិច្ច។

រូបភាពច្បាស់អស្ចារ្យ និងសំឡេងយ៉ាងល្អឥតខ្ចោះ

សម្រាប់ហ្គេម Asphalt series នេះ អេក្រង់ធំរបស់ស្មាតហ្វូន Galaxy S10+ នេះ គឺមានអេក្រង់ទំហំ 6.4-inch កម្រិតភាពច្បាស់ខ្ពស់ Infinity-O Display។ អេក្រង់នេះមានពណ៌ច្បាស់ និងត្រជាក់ភ្នែកបំផុត។ ប្រព័ន្ធ Dolby Atmos របស់ស្មាតហ្វូន Galaxy S10+ នេះគឺប្រើប្រាស់នូវបច្ចេកវិទ្យា Gaming technologyដែលផ្តល់នូវសំឡេងពិរោះយ៉ាងល្អបំផុត។ វាក៏មានភ្ជាប់ជាមួយនឹង Game Tools menu ដែលផ្តល់នូវតន្ត្រី និងសំឡេង Effects អស្ចារ្យបំផុតក្នុងការលេងហ្គេមនោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម