ថ្មីៗនេះ មានការប៉ាន់ស្មានជាច្រើនបញ្ជាក់ថា នៅពេលខាងមុខនេះ ស្មាតហ្វូនស៊េរីថ្មី Honor 20 នឹងទទួលបាននូវប្រភេទ Moschino edition។ កាលពីពេលមុននេះ ក្រុមហ៊ុន Honor ធ្វើការសហការគ្នាជាមួយនឹងក្រុមហ៊ុនច្នៃម៉ូដរបស់អ៊ីតាលីគឺ Moschino ក្នុងការបញ្ចេញនូវម៉ូដែលពិសេស Moschino edition របស់ស្មាតហ្វូន Honor View 20។ សម្រាប់ម៉ូដែលនេះ ក៏បានបង្ហាញខ្លួននៅខែមករា ឆ្នាំនេះ គឺមានរយៈពេលមួយខែបន្ទាប់ពីស្មាតហ្វូន Honor View 20 បង្ហាញខ្លួនជាផ្លូវការនោះ។ ក្រុមហ៊ុន Honor ទំនងអាចនឹងបន្តសហការច្នៃទៅលើម៉ូដែល Honor 20 នេះ។
ការរៀបចំសម្រាប់ម៉ូដែលនេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Honor View 20 ផងដែរ។ មានការប្រើប្រាស់នូវ Moschino-themes UI ដែលធ្វើការតម្លើងរួចជាស្រេចនៅលើម៉ាស៊ីននេះ។ ស្មាតហ្វូនស៊េរីថ្មី Honor 20 Moschino Edition នឹងមានការកែប្រែខ្លះៗផងដែរទៅលើការរចនាផ្នែកខាងក្រោយរបស់វាដោយការឌីស្សាញរបស់ក្រុមច្នៃម៉ូតនេះ។ ក្នុងនោះ ក៏មានការច្នៃម៉ូតទៅលើប្រអប់សម្រាប់ដាក់ស្មាតហ្វូននេះ ហើយវាក៏អាចមានភ្ជាប់ជាមួយនឹងកាបូបសម្រាប់ដាក់ស្មាតហ្វូននេះថែមទៀតផង។
រូបភាពជាច្រើនរបស់កាបូបសម្រាប់ដាក់ស្មាតហ្វូននេះក៏បែកធ្លាយនៅលើអនឡាញ (រូបភាព) ហើយវាក៏មានការបង្ហាញនូវផ្នែកខ្លះរបស់ស្មាតហ្វូនេះ ផងដែរ។ ស្មាតហ្វូន Honor 20 Moschino នឹងមានពណ៌ក្រហម និងពណ៌ខៀវសម្រាប់ធ្វើការជ្រើសរើស។ ស្មាតហ្វូន Honor 20 នេះ ក៏នឹងមានប្រភេទ Pro ផងដែរ ប៉ុន្តែវវានៅមិនទាន់មានការបញ្ជាក់ថាតើវានឹងមានប្រភេទ Moschino edition ដូចទៅនឹងស្មាតហ្វូន Honor 20 ឬទេសម្រាប់ Honor 20 Pro នោះ។ ស្មាតហ្វូននេះ គឺចាប់ផ្តើមមានការពេញនិយមខ្លាំងហើយនៅលើទីផ្សារ ខណៈពេលដែលក្រុមហ៊ុន Moschino ត្រូវបានគេរាយការណ៍ថា បានយល់ព្រមក្នុងការបញ្ចេញនូវស្មាតហ្វូន Edition នេះនៅក្នុងព្រឹត្តិការណ៍ Fashion Week នៅឆ្នាំក្រោយនេះផងដែរ ៕