no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Galaxy A30s និង A50s នឹងដាក់លក់ក្នុងប្រទេសវៀតណាម នៅថ្ងៃទី 13 ខែកញ្ញាខាងមុខនេះ

មួយរយៈចុងក្រោយនេះ មានស្មាតហ្វូនស៊េរីថ្មីថ្នាក់កណ្តាលជាច្រើន ដែលទើបតែបង្ហាញដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ក្នុងនោះមានដូចជា Galaxy A30s និង Galaxy A50s ជាដើម។ ស្មាតហ្វូនទាំងពីរនេះ ត្រូវបានគេដឹងថា គ្រោងនឹងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី 13 ខែកញ្ញាខាងមុខនេះហើយ។ ស្មាតហ្វូននេះ គឺជាជំនាន់ Upgrade Version របស់ស្មាតហ្វូន Galaxy A30 និង Galaxy A30 ដែលប្រកាសបង្ហាញខ្លួនកាលពីដើមឆ្នាំនេះ។ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសចេញស្មាតហ្វូននេះ ប៉ុន្តែនៅមិនទាន់ប្រកាសបង្ហាញអំពីតម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់នៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy A30s និង A50s គឺជាស្មាតហ្វូនថ្នាក់កណ្តាលម៉ូឌែលចុងក្រោយបំផុត របស់ក្រុមហ៊ុន Samsung។ ស្មាតហ្វូនទាំងពីរនេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលស្មាតហ្វូន A30s ភ្ជាប់ជាមួយនឹងកាមេរ៉ា 25MP+8MP+5MP ខណៈពេលដែលស្មាតហ្វូន A50s មានកាមេរ៉ាខាងក្រោយទំហំ 48MP+8MP+5MP។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 16MP និង 32MP រៀងគ្នា។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀត មានដូចជាថាមពលថ្មទំហំ 4,000mAh ជាមួយនឹងបច្ចេកវិទ្យា 15W fast charging, 6.4-inch Super AMOLED Infinity-V/U display, បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់ បន្ទះឈីប octa-core processors រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។

 

នៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុន Samsung ដាក់លក់ស្មាតហ្វូនទំហំ 4GB+64GB ប៉ុណ្ណោះ សម្រាប់ស្មាតហ្វូនទាំងពីរម៉ូឌែលនេះ។ ស្មាតហ្វូន Galaxy A30s មានតម្លៃ VND 6,290,000 ($270) ខណៈពេលដែលស្មាតហ្វូន Galaxy A50s គឺមានតម្លៃ VND 7,790,000 ($335) ។ ស្មាតហ្វូននេះមានពណ៌ Turquoise Blue, Quartz Whiteនិង Sapphire Black។ ស្មាតហ្វូននេះ អាចរកទិញបាននៅគ្រប់ហាងលក់រាយទាំងអស់នៅក្នុងប្រទេសនេះចាប់ពីថ្ងៃទី ១៣ ខែកញ្ញាខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ផ្តល់នូវកាដូផ្តាច់មុខដែលមានតម្លៃ VND 1,000,000 ($45)សម្រាប់អតិថិជនជាច្រើនដែលធ្វើការ Pre-order ស្មាតហ្វូន Galaxy A50s ចន្លោះពីថ្ងៃទី 1ដល់ថ្ងៃទី 11 ខែកញ្ញា៕

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម