no-alternative title
no-alternative title
no-alternative title
no-alternative title

LG Electronics នៅតែបន្តផ្តល់នូវការ Upgrade រយៈពេល 3 ឆ្នាំទៀតសម្រាប់ស្នាតហ្វូនរបស់ខ្លួនបើទោះបីជាខ្លួនបានប្រកាសបិទអាជីវកម្មនេះក៏ដោយ

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន  LG Electronics នេះបានប្រកាសជាផ្លូវការថាខ្លួននឹងចាក់ចេញពីទីផ្សារស្មាតហ្វូនបន្ទាប់ពីការខាតបង់អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នានេះ។ អាជីវកម្ម Mobile Communications (MC)របស់ក្រុមហ៊ុននេះនឹងលែងបញ្ចេញនូវស្មាតហ្វូនថ្មីទៀតហើយ។ យ៉ងាណាមិញ ស្មាតហ្វូនថ្មីៗមួយចំនួននឹងបង្ហាញខ្លួននៅលើទីផ្សារដដែល។ ហេតុផលនៃការចាកចេញពីទីផ្សារស្មាតហ្វូននេះគឺដោយសារតែបញ្ហាទៅលើហិរញ្ញវត្ថុ និងការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ Yonhap News Agency នោះ ទោះបីជាខ្លួនបានប្រកាសដកខ្លួនពីអាជីវកម្មស្មាតហ្វូនក៏ដោយនោះ ក្រុមហ៊ុន LG Electronics  របស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងនេះនឹងផ្តល់នូវការ upgrades ទៅលើកម្មវិធី software បន្តបន្ថែមកាន់តែវែងជាងមុននៅលើស្មាតហ្វូនរបស់ខ្លួន។ ប្រព័ន្ធប្រតិបត្តិការ OS របស់ក្រុមហ៊ុន LG នឹងបន្តបន្ថែមមួយឆ្នាំទៀត។ អ្នកប្រើប្រាស់ស្មាតហ្វូន High-End របស់ក្រុមហ៊ុន LG នេះអាចទទួលបាននូវការ upgrades ទៅលើ OS បានដល់ទៅ 3 ឆ្នាំ។ យ៉ាងណាមិញ ស្មាតហ្វូនថ្នាក់កណ្តាលទៅកាន់ស្មាតហ្វូនថ្នាក់ទាបជាច្រើនរបស់ខ្លួននឹងទទួលបាននូវការ upgrades បានរយៈពេល 2 ឆ្នាំបន្ថែមទៀត។

តាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា LG ការបិទទៅលើអាជីវកម្មស្មាតហ្វូននេះនឹងមិនទាន់បញ្ឈប់ភ្លាមៗនោះទេ វាអាចស្ថិតនៅក្នុងការដំណើរការដដែល។ យ៉ាងណាមិញ ក្រុមហ៊ុននេះអះអាងថា ការបិទអាជីវកម្មនេះនឹងបញ្ចប់នៅថ្ងៃទី 31 ខែកក្កដា ឆ្នាំ ២០២១ នេះ។ ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន LG នឹងនៅតែមានវត្តមាននៅលើទីផ្សារ។ យ៉ាងណាមិញ ពេលនេះ ក្រុមហ៊ុននេះនៅមិនទាន់ផលិតនូវស្មាតហ្វូនថ្មីៗនោះទេ។

យោងតាមទិន្នន័យជាច្រើនរបស់ក្រុមហ៊ុន Counterpoint Research បានអោយដឹងថា ក្រុមហ៊ុន LG បាននាំចេញស្មាតហ្វូនចំនួន 24.7 លានគ្រឿងកាលពីឆ្នាំមុននេះ ដែលមានការធ្លាក់ចុះ 13% បើធៀបទៅនឹងឆ្នាំមុននេះ។ LG Electronics គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី 9 របស់ពិភពលោកដែលមានចំណែកទីផ្សារចំនួន 2% ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍