no-alternative title
no-alternative title
no-alternative title
no-alternative title

Leica កំពុងតែសម្លឹងមើលដៃគូថ្មី Xiaomi និង Honor ដើម្បីមកជំនួសកន្លែង Huawei បន្ទាប់ពីអាជីវកម្មស្មាតហ្វូនក្រុមហ៊ុននេះ កំពុងដុនដាបខ្លាំង

នៅថ្ងៃនេះ យោងតាមការបញ្ជាក់ពីប្រភពនៃឧស្សហកម្មបច្ចេកវិទ្យា បាននិយាយថា ការចាប់ដៃគ្នារវាង Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន ហើយនិងក្រុមហ៊ុន Leica គឺនឹងបញ្ចប់កិច្ចព្រមព្រៀងនៅក្នុងពេលឆាប់ៗនេះហើយស្មាតហ្វូនចុងក្រោយដែលនឹងប្រើប្រាស់នូវឡែនរបស់ក្រុមហ៊ុនកាមេរ៉ាមួយនេះ គឺ Huawei P50 Series។ ព័ត៌មានដ៏កក្រើកមួយនេះ ត្រូវបានគេប្រទះឃើញនៅលើបណ្តាញ tweets មួយដែលតែងតែបានផ្សាយចេញនូវព័ត៌មានរបស់ក្រុមហ៊ុនទាំងពីរនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកចែកចាយរូបនេះ ថែមទាំងបាននិយាយថា នៅពេលនេះ Leica គឺកំពុងតែសម្លឹងមើលដៃគូរក្រុមហ៊ុនផលិតស្មាតហ្វូនថ្មីទៀតហើយ ដោយជម្រើសក្រុមហ៊ុនដែលគេមើលឃើញនោះមានដូចជា Xiaomi, Honor រួមជាមួយនឹងក្រុមហ៊ុន Sharp ក៏នឹងក្លាយជាបេក្ខភាពនៅក្នុងជម្រើសនេះដែរ។ គួរបញ្ជាក់ផងដែរថា ការសហការគ្នារវាហក្រុមហ៊ុន Huawei និងក្រុមហ៊ុន Leica នាពេលកន្លងមក គឺពិតជាល្អខ្លាំងណាស់ ដោយក្រុមហ៊ុន Leica បានផលិតនូវលែន ក៏ដូចជាបច្ចេកវិទ្យាថតរូបដែលមានសមត្ថភាពខ្ពស់បំផុតសម្រាប់ក្រុមហ៊ុន Huawei រហូតដល់បានធ្វើអោយស្មាតហ្វូនរបស់ក្រុមហ៊ុនមហាយក្សចិនមួយនេះ ក្លាយជាអធិរាជស្មាតហ្វូនដែលមានកាមេរ៉ាល្អផ្តាច់គេនៅលើតារាង DXOMARK ថែមទៀតផង។

ប៉ុន្តែពេលនេះគឺជាពេលវេលាគួរអោយស្តាយបំផុតដោយសារតែអជីកម្មរបស់ក្រុមហ៊ុន Huawei មានការធ្លាក់ចុះខ្លាំងបានធ្វើអោយលេចលឺព័ត៌មាននេះចេញមក។ សូមជំរាបថា បន្ទាប់ពីក្រុមហ៊ុន Huawei បានរងនូវសម្ពាធពីការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកអស់រយៈពេលជាងពីរឆ្នាំមក បានធ្វើអោយស្ថានភាពទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុននេះបន្តធ្លាក់ចុះជារាល់ថ្ងៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម