no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន MediaTek បានប្រកាសចេញនូវបន្ទះឈីប S900 ដែលអាចទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 8K និងស្តង់ដារ Wi-Fi 6 ថែមទៀតផង

ថ្មីៗនេះ MediaTek ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បីល្បាញ ទើបតែប្រកាសបង្ហាញនូវបន្ទះឈីបចុងក្រោយបំផុតរបស់ខ្លួន ដែលប្រើប្រាស់សម្រាប់ទូរទស្សន៍ឆ្លាតវៃ។ បន្ទះឈីប S900 ថ្មីនេះ បានបង្ហាញខ្លួននៅថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2020 ដោយបាននាំយកនូវមុខងារជាច្រើនទៀតដូចជា AI, 8K និង WiFi 6 ថែមទៀតផង។ MediaTek S900 មានសមត្ថភាពក្នុងការបម្លែងពីរលកសញ្ញាឌីជីថលចេញពីវីដេអូជាច្រើន ទៅជារលកសញ្ញារូបភាព។ បន្ទះឈីបនេះ អាចធ្វើការ Decode ទៅលើ Files វីដេអូជាច្រើនយ៉ាងសម្បូរបែប។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀតនោះ បច្ចេកវិទ្យា AI នេះ ក៏ធ្វើការពង្រឹងទៅលើគុណភាពរូបភាពផងដែរ។ បន្ទះឈីបនេះ នឹងប្រើប្រាស់នៅលើទូរទស្សន៍ Samsung 8K QLED TV ហើយវានឹងក្លាយជាទូរទស្សន៍ Wi-Fi 6 8K TV ដំបូងបំផុតរបស់ពិភពលោកផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន  MediaTek នេះ  S900 មានការបញ្ចូលគ្នានូវ CPU, GPU និង AI processor unit (APU) ដែលធ្វើការទ្រទ្រង់ទៅលើ  AI voice-user interface និងការពង្រឹងទៅលើគុណភាពរូបភាពថែមទៀត។ វាប្រើប្រាស់នូវ multi core CPU ដែលមាន ARM Cortex- A73 cores និង multi core Mali-G52 GPU ដែលទ្រទ្រង់ទៅលើ 8K decoding, HDR10+ និងក្រាហ្វិកពីខាងក្រៅថែមទៀត។

សម្រាប់ការតភ្ជាប់វិញនោះ បន្ទះឈីបនេះ ទ្រទ្រង់ទៅលើ HDMI 2.1A ដែលមានកម្រិត bandwidth រហូតដល់ទៅ 48Gps ដែលមានសមត្ថភាពក្នុងការដំណើរការនូវមាតិការ HDR10+ និងវីដេអូ 4K នៅក្នុងកម្រិត120Hz និងវីដេអូ 8K នៅក្នុងកម្រិត 60Hz ផងដែរ។ ចំពោះ AI PQ (Picture Quality)  ក៏ប្រើប្រាស់នូវមុខងារឆ្លាតវៃជាច្រើនទៀតដូចជា  AI facial និង scene recognition ផងដែរ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Odyssey OLED G9 កំពូលម៉ូនីទ័រដ៏អស្ចារ្យប្រចាំយុគសម័យថ្មី បានដាក់សម្ពោធជាផ្លូវការហើយ!

Samsung Odyssey OLED G9 កំពូលម៉ូនីទ័រដ៏អស្ចារ្យប្រចាំយុគសម័យថ្មី បានដាក់សម្ពោធជាផ្លូវការហើយ!

ដោយ ប៉េងលីន
ក្រុមហ៊ុន MG ផ្តល់នូវបទពិសោធន៍ថ្មីស្តង់ដារដល់អតិថិជនក្នុងការស្វែងរកពត៌មានលម្អិតតាមរយៈគេហទំព័រផ្លូវការ MG Cambodia Official Website

ក្រុមហ៊ុន MG ផ្តល់នូវបទពិសោធន៍ថ្មីស្តង់ដារដល់អតិថិជនក្នុងការស្វែងរកពត៌មានលម្អិតតាមរយៈគេហទំព័រផ្លូវការ MG Cambodia Official Website

ដោយ ប៉េងលីន
Huawei និង SAIC ចុះកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើរថយន្តឆ្លាតវៃថ្នាក់ប្រណិត

Huawei និង SAIC ចុះកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើរថយន្តឆ្លាតវៃថ្នាក់ប្រណិត

ដោយ ប៉េងលីន
ហេតុអី្វបានជា Toyota Prius នៅតែពេញនិយមខ្លាំង មិនថាស៊េរីចាស់ ឬស៊េរីថ្មី?

ហេតុអី្វបានជា Toyota Prius នៅតែពេញនិយមខ្លាំង មិនថាស៊េរីចាស់ ឬស៊េរីថ្មី?

ដោយ ប៉េងលីន
OPPO Find N5 បង្ហាញខ្លួនជាផ្លូវការណ៌ជាស្មាតហ្វូនអេក្រង់បត់មានកម្រាស់ស្តើងបំផុត!

OPPO Find N5 បង្ហាញខ្លួនជាផ្លូវការណ៌ជាស្មាតហ្វូនអេក្រង់បត់មានកម្រាស់ស្តើងបំផុត!

ដោយ ប៉េងលីន
 Denza N9 PHEV រត់បានចម្ងាយ 1,300km នឹងផ្តើមដាក់លក់មុនជាមួយតម្លៃជាង 6 ម៉ឺនដុល្លារ

Denza N9 PHEV រត់បានចម្ងាយ 1,300km នឹងផ្តើមដាក់លក់មុនជាមួយតម្លៃជាង 6 ម៉ឺនដុល្លារ

ដោយ ប៉េងលីន