no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន OPPO ទទួលបានប៉ាតង់ថ្មីមួយទៀតសម្រាប់ស្មាតហ្វូនអាចបត់បានរបស់ខ្លួន ដែលមានលក្ខណៈស្រដៀងគ្នាទៅហ្នឹង Galaxy Z Flip អញ្ចឹងដែរ

មកដល់ថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅជុំវិញពិភពលោក គឺត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានជាច្រើន។ រហូតមកទល់ពេលនេះ វាមានក្រុមហ៊ុនបច្ចេកវិទ្យាចំនួន 4 ប៉ុណ្ណោះ ដែលប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បាននោះគឺ Samsung, Huawei, Motorola និង Royole។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ក៏បានស្នើសុំនូវប៉ាតង់ជាច្រើនដែលមានបច្ចេកវិទ្យានេះផងដែរ។ ក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនទាំងនេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យា OPPO ។ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន OPPO គឺមានបច្ចេកវិទ្យា SuperVOOC fast charging technology ហើយវាមានការឌីស្សាញកាន់តែប្លែកស្រស់ស្អាត។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់ប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននៅឡើយទេ។

ក្រុមហ៊ុននេះក៏មានប៉ាតង់របស់ស្មាតហ្វូនមួយផងដែរ។ ដូចនេះ យើងអាចរំពឹងបានថា ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានផងដែរ។ ប៉ាតង់ថ្មីដែលស្នើសុំដោយ Guangdong Oppo Mobile Telecommunications ជាមួយនឹងស្ថាប័ន WIPO (World Intellectual Property Organization) គឺទទួលបាននូវប៉ាតង់មួយដែលមានការឌីស្សាញខុសប្លែកពីស្មាតហ្វូនជំនាន់មុនៗនេះ។ 

ប៉ាតង់នេះ គឺមានការស្នើសុំដោយក្រុមហ៊ុន OPPO នៅក្នុងខែកុម្ភៈនេះ ប៉ុន្តែវាក៏មានការអនុម័ត និងចេញផ្សាយ កាលពីថ្ងៃទី 3 ខែកញ្ញាកន្លងទៅនេះផងដែរ។ ឯកសារសម្រាប់ប៉ាតង់នេះ គឺត្រូវបានរកឃើញដោយ LetsGoDigital ហើយវាក៏មានការឌីស្សាញដែលមានទម្រង់ជា 3D ផងដែរ។ នៅក្នុងរូបភាពនេះស្មាតហ្វូននេះអាចងាកបានកម្រិតដល់ទៅ  30°, 60°, 90° និង  190° ។ ស្មាតហ្វូននេះ អាចនឹងមានទម្រង់ដូចជា  Flex Mode នៅលើស្មាតហ្វូន Galaxy Z Flip ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម