សម្រាប់ប្រព័ន្ធប្រតិបត្តិការ Hongmeng (Harmony) OS របស់ក្រុមហ៊ុន Huawei នៅមិនទាន់ដាក់អោយដំណើរការនៅលើស្មាតហ្វូនរបស់ខ្លួននៅក្នុងរយៈពេលឆាប់ៗនេះទេ ប៉ុន្តែក្រមហ៊ុននេះ បានធ្វើការពង្រីកសម្រាប់អ្នកប្រើប្រាស់បណ្តើរៗហើយ។ នៅពេលនេះ អ្នកលេងប្លុកនៅលើបណ្តញសង្គមមួយរូប បានបង្ហើបថាក្រុមហ៊ុន Huawei នឹងប្រកាសបចេញនូវអេក្រង់ឆ្លាតវៃសម្រាប់រថយន្តផងដែរដែលមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Hongmeng OS system ។
កាលពីឆ្នាំមុននោះ CEO Yu Chengdong របស់ក្រុមហ៊ុន Huawei បង្ហាញនូវយុទ្ធសាស្រ្តអេក្រង់ឆ្លាតវៃរបស់ក្រុមហ៊ុន Huawei ដែលផ្តោតទៅលើសេណារីយ៉ូចំនួន 4 នោះគឺផ្ទះ ការិយាល័យ រថយន្ត និងកីឡា។ នៅក្នុងខែកញ្ញានេះ ក្រុមហ៊ុន Huawei Electric Technology Co., Ltd. ត្រូវបានបង្កើតឡើងជាមួយនឹងដើមទុនចំនួន 250 លានយ័ន ហើយក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺមានចំណែកភាគហ៊ុន 100% ។ វិសាលភាពនៃអាជីវកម្មរបស់ក្រុមហ៊ុននេះគឺមានការអភិវឌ្ឍទៅលើផ្នែកវិស្វកម្ម និងការស្រាវជ្រាវបច្ចេកវិទ្យា និងការតេស្តជាច្រើនទៀត ការផលិត និងការលក់ទៅលើសម្ភារៈនៃរថយន្តឆ្លាតវៃផងដែរ។
នៅក្នុងព្រឹត្តិការណ៍ Huawei Developer Conference 2020 (HDC) នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Huawei បានរៀបចំនូវវេទិកា HMS សម្រាប់ Car Smart Mobility Sub ជាមួយនឹងប្រធានបទ “Exploring a Better Digital Car Life” ជាមួយនឹងការប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ HMS សម្រាប់ដំណោះស្រាយសេវាកម្មក្លោដសម្រាប់រថយន្តឆ្លាតវៃ។ ក្រុមហ៊ុននេះក៏ធ្វើការជាមួយនឹងក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Volvo និង Hongqi រួមទាំងការសហការគ្នាជាមួយនឹង Liebili, Tongcheng Travel, Deep Love Listening និង Jidou ផងដែរ៕