no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone 12 ត្រូវបានគាស់មើលគ្រឿងក្នុងដោយបង្ហាញថាទូរស័ព្ទ iOS ជំនាន់ថ្មីនេះ ប្រើប្រាស់ឈីប Qualcomm X55 5G និងមានថ្មទំហំ 2,815mAh

iPhone 12 និង iPhone 12 Pro នឹងត្រូវនាំចេញទៅដល់ដៃរបស់អ្នកប្រើប្រាស់សម្រាប់ការបញ្ជាទិញលើកដំបូងនៅថ្ងៃសុក្រ ទី 23 ខែតុលា ថ្ងៃស្អែកនេះហើយ។  ហើយនៅពេលនេះក៏មានវីដេអូមួយបានលេចឡើងដែលបង្ហាញពីការដោះមើលគ្រឿងក្នុងរបស់ iPhone 12 ហើយវីដេអូនេះត្រូវបានបង្ហោះដោយ Century Weifeng Technology។ នៅក្នុងវីដេអូនេះបានបង្ហាញថាផ្នែកខាងក្នុងរបស់ iPhone 12 គឺមានការរចនាប្រហាក់ប្រហែលគ្នាជាមួយនឹង iPhone 11 ដែរទោះបីជាការឌីស្សាញរូបរាងខាងក្រៅរបស់វាខុសគ្នាក៏ដោយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែសម្រាប់ Logic board របស់ iPhone 12 គឺមានទំហំរាងធំជាង iPhone 11 បន្តិច នោះក៏ដោយសារតែវាមានបន្ថែមនូវឈីប 5G។ សម្រាប់ឈីប 5G ដែលភ្ជាប់នូវលើ Logic Board របស់ iPhone 12 វិញគឺប្រើឈីប X55 របស់ក្រុមហ៊ុន Qualcomm។ ហើយដោយសារតែ Apple បានពង្រីកទំហំ Logic board នៅក្នុង iPhone 12 ដូចនេះក្រុមហ៊ុនក៏បានពង្រួមទំហំផ្នែកមួយចំនួនអោយតូចជាងមុនបន្តិចផងដែរដើម្បីធ្វើអោយរាងរបស់ iPhone មានកម្រាស់ស្តើងស្អាតជាងជំនាន់មុន។ នៅក្នុងវីដេអូបានបង្ហាញទៀតថាបន្ទះអេក្រង់ OLED ទំហំ 6.1” របស់ iPhone 12 គឺមានកម្រាស់ស្តើង រីឯ TAPTIC ENGINGE ក៏តូចជាងរបស់ iPhone 11 ដែរ។ 

 ដូចនេះចង់ដឹងច្បាស់តោះទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្រភពព័ត៌មាននានា បាននិយាយថា បរិមាណថាមពលថ្មរបស់ iPhone 12 ក៏ត្រូវបានការបន្ថយ 15% ផងដែរ បើធៀបនឹងថាមពលថ្មរបស់ iPhone 11 ដោយថ្មរបស់ iPhone 12 មានទំហំ 2,815mAh ខណៈថ្មរបស់ iPhone 11 មានទំហំ 3,110mAh។ ប៉ុន្តែបើប្រៀបធៀបពីភាពប្រណិតនៃការឌីស្សាញ និងកម្រាស់របស់ iPhone 12 ជាមួយនឹង iPhone 11 គឺ iPhone 12 មានភាពប្រណិតជាង 16% និងកម្រាស់ស្តើងជាង 11%។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍