no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N បានបង្ហាញខ្លួនជាផ្លូវការណ៍ហើយក្រុមហ៊ុននឹងចេញលក់ក្នុងតម្លៃ $1,200

កាលពីម្សិលមិញនេះ ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N បានបង្ហាញខ្លួនជាផ្លូវការណ៍ហើយ។ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា ខ្លួនបានចំណាយពេលវេលាយ៉ាងយូរនៅក្នុងការឌីស្សាញទៅលើស្មាតហ្វូនដែលអាចបត់បានដំបូងបំផុតរបស់ខ្លួន  ដែលមានរយៈពេលក្នុងការអភិវឌ្ឍជាង 4 ឆ្នាំមកហើយ។ នៅពេលនេះ ក្រុមហ៊ុន OPPO បានបង្ហាញវត្តមានរបស់ស្មាតហ្វូន OPPO Find N ដែលមានការឌីស្សាញប្លែកមែនទែននៅលើទីផ្សារស្មាតហ្វូនដែលបត់បាននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន OPPO បានបន្ថែមថា សម្រាប់ភាពខុសគ្នានៃស្មាតហ្វូនថ្មីនេះ គឺទៅលើ aspect ratio របស់វា ដែលមានអេក្រង់ខាងក្រៅដែលមានខ្នាត 18:9 ខណៈពេលដែលអេក្រង់ខាងក្នុងរបស់វា គឺមានខ្នាត 8.4:9។ ងាកមកមើលស្មាតហ្វូន Galaxy Z Fold3 គឺមានអេក្រង់ខាងក្រៅខ្នាត 25:9 ខណៈពេលដែលស្មាតហ្វូន Mi Mix Fold មានអេក្រង់ខ្នាត 27:9 និងស្មាតហ្វូន  Mate X មានខ្នាតអេក្រង់កម្រិត 19.5:9។

ស្មាតហ្វូន OPPO Find N ថ្មីនេះ គឺមានអេក្រង់ខាងក្រៅទំហំ 5.49 អ៊ីង និងអេក្រង់ខាងក្នុងទំហំ 7.1 អ៊ីង។ ស្មាតហ្វូននេះប្រើប្រាស់នូវត្រចៀកបត់បាន Flexion Hinge ដែលមានការបង្គុំនៃសមាសភាគដល់ទៅ 136។ អេក្រង់ខាងក្រៅទំហំ 5.49 អ៊ីង  នេះ គឺជាអេក្រង់ប្រភេទ AMOLED ជាមួយនឹងកញ្ចក់ការពារ Gorilla Glass Victus។ 

អេក្រង់នេះ មានកម្រិតភាពច្បាស់ 1,972x988 px (402ppi) និងមានល្បឿន refresh rate 60Hz។ សម្រាប់អេក្រង់ខាងក្នុងទំហំ 7.1 អ៊ីង និងមានកម្រិតភាពច្បាស់ 1,792x1,920px (370 ppi) និងល្បឿនចាប់ពី 1Hz-120Hz refresh rate។

ស្មាតហ្វូន OPPO Find N ថ្មីនេះ មានបន្ទះឈីប Snapdragon 888 ដែលមានរ៉េមទំហំ 12GB  LPDDR5 និងមេម៉ូរីទំហំ 512 GBUFS 3.1។ ស្មាតហ្វូននេះមានកាមេរ៉ាសរុបចំនួន 5 គ្រាប់ ដែលខាងក្រោយមានចំនួន 3 គ្រាប់ និងកាមេរ៉ាខាងមុខចំនួន 2 គ្រាប់។ កាមេរ៉ាគោលមានទំហំ 50MP Sony IMX766 sensor (1/1.56”, 1.0 µm pixels), 6MP ultra wide (14mm, IMX481) និង  13MP telephoto (52mm, S5K3M5)។  

ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500 mAh និងបច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC (wired) និងមាមកម្លាំង 15W AirVOOC (Wireless charging)។ ស្មាតហ្វូន OPPO Find N នេះ ដាក់លក់នៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី 23 ខែធ្នូនេះ។ តម្លៃរបស់ស្មាតហ្វូននេះគឺ RMB7,699($1,200/€1070) សម្រាប់ទំហំ 8GB/256GB version និងតម្លៃ RMB8,999 ($1,410/€1240) សម្រាប់ទំហំ 12GB/512GB ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម