no-alternative title
no-alternative title
no-alternative title

Ice universe បានបញ្ជាក់ជាថ្មីថា Samsung Galaxy S22, S22+ និង S22 Ultra/Note គឺមានផ្ទៃខ្នងខាងក្រោយពាសដោយកញ្ចក់

កំពូលស្មាតហ្វូន Samsung Galaxy S22 Series ជិតដល់ថ្ងៃបង្ហាញខ្លួនជាផ្លូវការណ៍ហើយ គឺនៅដើមឆ្នាំ 2022 ខាងមុខនេះ។ ទន្ទឹមនឹងនេះ យើងឃើញថាមានប្រភពព័ត៌មានចចាមអារាម និងរបាយការណ៍ជាច្រើនបានធ្វើការចុះផ្សាយពីលក្ខណៈសម្បត្តិ និងគុសម្បត្តិដែលនឹងមានមកជាមួយកំពូលស្មាតហ្វូនជំនាន់ថ្មីទាំងអស់នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយកន្លងមកយើងទទួលបានព័ត៌មានថា Samsung Galaxy S22 និង S22+ នឹងមានផ្ទៃខ្នងខាងក្រោយ និងស៊ុមជុំវិញជាជ័រ Plastic។

ដោយឡែកក្នុងថ្ងៃនេះ ប្រភពចេញពីគណនីទម្លាយព័ត៌មាននៅលើបណ្តាញ Twitter ល្បីឈ្មោះដែលមានឈ្មោះថា Ice universe បានប្រកាសថា បងប្អូនកំពូលស្មាតហ្វូន Samsung Galaxy S22 Series ដែលមាន Galaxy S22, S22+ និង S22 Ultra ដែលព័ត៌មានចុងក្រោយថានឹងប្តូរឈ្មោះទៅជា S22 Note គឺមានតួរខ្លួនស្រោបដោយកញ្ចក់ទាំងអស់គ្នា ដែលផ្ទុយពីព័ត៌មានលើកមុនថា ផ្ទៃខ្នងខាងក្រោយរបស់ម៉ូដែល S22 និង S22+ នឹងស្រោបដោយ Plastic។ ប្រសិនបើដំណឹងថ្មីនេះជាការពិតមែននោះ វាពិតជាដំណឹងល្អបំផុតសម្រាប់អ្នកគាំទ្រផលិតផលស្មាតហ្វូនត្រកូល Galaxy S របស់ Samsung។

យើងដឹងហើយថា នៅលើជំនាន់ Galaxy S21 Series ដែលមានវត្តមានលើទីផ្សារបច្ចុប្បន្ននេះ ម៉ូដែល Galaxy S21 និង S21+ ត្រូវបាន Samsung ស្រោបផ្ទៃខ្នងខាងក្រោយដោយជ័រ Plastic រលោង ដែលធ្វើឲ្យអ្នគគាំទ្រមានការមិនពេញចិត្ត។ ដូច្នេះ សម្រាប់ Galaxy S ជំនាន់ថ្មីដែលត្រៀមចេញក្នុងឆ្នាំ 2022 ខាងមុខនេះ រំពឹងថា Samsung នឹងប្តូរមកប្រើកញ្ចក់សម្រាប់ផ្ទៃខ្នងខាងក្រោយវិញ ព្រោះថាផ្ទៃខ្នងស្មាតហ្វូនដែលស្រោបដោយកញ្ចក់ គឺមានភាពស្និត និងផ្តល់នូវភាព Premium ក្នុងការកាន់ប្រើប្រាស់។

Samsung Galaxy S22 Series នឹងបំពាក់នូវកំពូលឈីប Snapdragon 8 Gen1 រួមនឹងកំពូលឈីប  Exynos 2200 តម្រូវតាមទីផ្សារក្នុងតំបន់ផ្សេងៗគ្នា។ ហើយសម្រាប់ម៉ូដែលកំពូលជាងគេ គឺ Galaxy S22 Ultra/Note អាចនឹងភ្ជាប់មកជាមួយប៊ិច S-Pen ថែមទៀតផង។ Samsung អាចនឹងបញ្ចេញស្មាតហ្វូនកំពូលជំនាន់ថ្មីគ្រួសារ Galaxy S22 Series នៅក្នុងខែមករា ឬខែកុម្ភៈឆ្នាំ 2022 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ដោយ ប៉េងលីន
នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

ដោយ ប៉េងលីន
Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

ដោយ ប៉េងលីន
អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

ដោយ ប៉េងលីន
ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ដោយ ប៉េងលីន