no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO បានចាប់ផ្តើមធ្វើតេស្តប្រតិបត្តិការ ColorOS12 ជំនាន់ថ្មីរបស់ខ្លួនដែលអាស្រ័យលើ Android 12 ជាផ្លូវការណ៍ហើយ

ប្រតិបត្តិការស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Google គឺ Android 12 នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍ក្នុងខែកញ្ញានេះ ហើយស្មាតហ្វូនដំបូងដែលនឹងដំឡើងមកជាមួយប្រតិបត្តិការជំនាន់ថ្មីចុងក្រោយគេនេះគឺគ្មានស្មាតហ្វូនណាក្រៅតែពី Pixel 6 Series របស់ Google ផ្ទាល់នោះឡើយ។ ជាមួយគ្នានេះដែរក្រុមហ៊ុនផលិតស្មាតហ្វូន Android ដែលជាដៃគូរបស់ Google ត្រូវបានគេមើលឃើញថា បាននឹងកំពុងចាប់ផ្តើមទម្លាក់ប្រតិបត្តិការជំនាន់ថ្មីចុងក្រោយរបស់ពួកគេឲ្យគាំទ្រជាមួយនឹង Android 12 ផងដែរ ដូចជាពេលនេះ ក្រុមហ៊ុន OPPO បានចាប់ផ្តើមបញ្ចេញកំនែប្រែប្រតិបត្តិការ Color OS 12 របស់ខ្លួនក្នុងការតេស្តសាកល្បងជាមួយ Android 12 ជាផ្លូវការណ៍ហើយដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបង្ហោះរូបភាព teaser នៅលើគណនី Weibo ផ្លូវការណ៍របស់ប្រតិបត្តិការ ColorOS ក្នុងថ្ងៃនេះគឺបានបង្ហាញឲ្យយើងឃើញអំពីប្រតិបត្តិការ ColorOS 12 ដោយរូបភាពបានបង្ហាញពីរូបអាយខុន ColorOS Clock ដែលបង្ហាញពីម៉ោង 12។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងប្រតិបត្តិការជំនាន់ថ្មីនេះ OPPO នឹងបង្ហាញលម្អិតនៅថ្ងៃស្អែកទី 07 កញ្ញា។ ដូចនេះមានន័យថា OPPO នឹងប្រារព្ធព្រឹត្តិការបង្ហាញចេញ ColorOS 12 នៅថ្ងៃស្អែកនេះ ដែលផ្ទុយពីរបាយការណ៍លើកមុនដែលបានបញ្ជាក់ថា OPPO នឹងបង្ហាញ Color OS12 នៅថ្ងៃទី 13។

ជាមួយប្រតិបត្តិការ Color OS12 ជំនាន់ថ្មីរបស់ OPPO ត្រូវបានគេដឹងថានឹងមានមុខងារថ្មីមួយហៅថា “Cross Screen Interconnection” ដែលជាមុខងារស្រដៀងគ្នានឹង HUAWEI Multi Screen Collaboration ដែរ រួមនឹងមុខងារពិសេសៗថ្មីៗជាច្រើនទៀត។ ហើយសម្រាប់ប្រតិបត្តិការ Color OS 12 ជំនាន់ថ្មីនេះមិនមែនប្រើតែនៅលើទូរស័ព្ទ OPPO ប៉ុណ្ណោះទេ ប្រតិបត្តិការជំនាន់ថ្មីនេះក៏នឹងដាក់ឲ្យប្រើនៅលើស្មាតហ្វូន OnePlus និង realme ដែលជា Sub-brand របស់ខ្លួនផងដែរក្រោមឈ្មោះថា Oxygen OS និង realme UI៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម