no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន OPPO F19s ត្រូវបានគេឃើញបង្ហាញខ្លួននៅលើបញ្ជី Bluetooth SIG ហើយគឺមានលេខកូដម៉ូដែល CPH2223

កាលពីខែមិនាកន្លងទៅនេះ ក្រុមហ៊ុន OPPO បានបង្ហាញចេញនូវស្មាតហ្វូន F-Series របស់ខ្លួន ដែលមានម៉ូដែល OPPO F19 Pro និង F19 Pro+ 5G នៅលើទីផ្សារមួយចំនួន ហើយមួយខែបន្ទាប់នៅខែមេសា ក្រុមហ៊ុននេះ ក៏បានបញ្ចេញញនូវម៉ូដែលថ្មីមួយទៀតគឺម៉ូដែល OPPO F19។ នៅថ្ងៃនេះ មានការទម្លាយថា ក្រុមហ៊ុនស្មាតហ្វូនចិនមួយនេះ គ្រោងនឹងបង្ហាញនូវស្រឡាយ F-Series មួយបន្ថែមទៀតហើយនោះ គឺ OPPO F19s។ ស្មាតហ្វូននេះ ក៏ត្រូវបានគេឃើញបង្ហាញវត្តមាននៅលើ Bluetooth SIG រួចហើយមុននិងការប្រកាសចេញជាផ្លូវការណ៍។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់នៅលើបញ្ជីនេះ គឺមិនមានការបញ្ជាក់ឈ្មោះស្មាតហ្វូននេះនោះទេ គ្រាន់តែបង្ហាញលេខកូដសំគាល់ម៉ូដែលប៉ុណ្ណោះ។ ស្មាតហ្វូននេះមានលេខ CPH2223 និងមានការបញ្ជាក់ជាផ្លូវការណ៍ថា នឹងប្រើប្រាស់នូវBluetooth 5.0 connectivity។ យ៉ាងណាមិញតាមកាបញ្ជាក់កន្លងមក អោយយដឹងថា OPPO F19s និងបង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះហើយសម្រាប់ស្មាតហ្វូនដែលប្រើប្រាស់នូវឈីន Snapdragon 662 SoCនិងចេញលក់ជាមួយនឹង INR18,000 ដែលប្រហាក់ប្រហែល $245/€210។ 

ប្រភពដដែលបានបន្តថា OPPO F19s នេះ គឺនឹងមានអេក្រង់ទំហំ 6.43 អ៊ីង FullHD+ AMOLED screen និងមានរ៉េមទំហំ 6GB  រួមនឹងមេម៉ូរីទំហំ 128GB ព្រមទាំងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 11 ដែលផ្អែកលើស្បែក ColorOS 11.1 ចេញពីប្រអប់តែម្តង។ ស្មាតហ្វួន OPOO F19s នឹងបំពាក់នូវថាមពលថ្មទំហ, 5,000mAh ដែលមានការទ្រទ្រង់ជាមួយនឹង 33W Charging។

សម្រាប់ការថតរូបវិញ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 16MP Selfie និងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 48MP primary កាមេរ៉ាទីពីរមានទំហំ 2MP Macro  រួមនឹងកាមេរ៉ាទីបីមានទំហំ 2MP depth។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម