no-alternative title
no-alternative title
no-alternative title
no-alternative title

OnePlus 9RT ប្រកាសចេញលក់ថ្ងៃដំបូងនៅក្នុងទីផ្សារប្រទេសចិន បានចំនួន 26 ពាន់គ្រឿង ដោយប្រើពេលត្រឹមរយះពេល 5 នាទីប៉ុណ្ណោះ

ក្រុមហ៊ុនផលិតស្មាតហ្វូន OnePlus (1+) របស់ប្រទេសចិនបានប្រកាសចេញទូរស័ព្ទជំនាន់ថ្មីស៊េរី OnePlus 9RT កាលពីសប្តាហ៍មុននេះ។ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនមួយបូកនេះបានបំពាក់មកជាមួយកំពូលឈីប Qualcomm Snapdragon 888 និងបានប្រកាសចេញលក់ថ្ងៃដំបូងជាផ្លូវការណ៍នៅទីផ្សារប្រទេសចិន ដោយទទួលបានបរិមាណការលក់មខ្ទង់ច្រើនគួរសម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅលើគណនី Weibo Page ផ្លូវការណ៍របស់ OnePlus បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 9RT អាចរកប្រាក់ចំណូលបានចំនួន 100 លានយ័ន្ត ឬប្រហែល 15 លានដុល្លារសម្រាប់ការចេញលក់ថ្ងៃដំបូងក្នុងរយះពេល 5 នាទីនៅក្នុងទីផ្សារប្រទេសចិន។

បរិមាណនៃការលក់ទៅតាមម៉ូដែលផ្សេងគ្នាគឺអាចកើនឡើងចន្លោះពី 26 ពាន់គ្រឿង ទៅ 32 ពាន់គ្រឿង។ OnePlus 9RT ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសចិនជាមួយជម្រើសម៉ូដែលផ្សេងៗគ្នា (RAM/Storage) ក្នុងនោះមានម៉ូដែល 8GB/128GB មានតម្លៃខ្ទង់ប្រហែល $515, ម៉ូដែល 8GB/256GB មានតម្លៃខ្ទង់ប្រហែល $545 និងម៉ូដែល 12GB/256GB មានតម្លៃខ្ទង់ប្រហែល $595។ 

OnePlus 9RT គឺជាជំនាន់ថ្មីដែលបានធ្វើការបង្កើនផលិតភាពក្នុងការប្រើប្រាស់ខ្លាំងជាងមុនចេញពីស្រឡាយ OnePlus 9 Series។ ស្មាតហ្វូនជំនាន់ថ្មីនេះទទួលបានការបំពាក់អេក្រង់ AMOLED Display ទំហំ 6.62 អ៊ីញ, ដំឡើងនូវប្រព័ន្ធកាមេរ៉ាក្រោយ 3 គ្រាប់ភ្ជាប់ដោយសែនស័រគោលទំហំ 50MP, មានថ្មទំហំ 4,500mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Ultra-fast Charge រួមនឹងដំណើរការដោយប្រតិបត្តិការ ColorOS11 នៅលើ Android 11 សម្រាប់ទីផ្សារប្រទេសចិន ដោយឡែកសម្រាប់ទីផ្សារសកលគឺនឹងប្រើនូវ OxygenOS ជំនួសវិញ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស្មាតហ្វូនស៊េរីថ្មី HONOR X5b និង HONOR X5b Plus កូនភ្លោះអេក្រង់តាន់ បង្ហាញជាផ្លូវការណ៏នៅកម្ពុជាហើយ!

ស្មាតហ្វូនស៊េរីថ្មី HONOR X5b និង HONOR X5b Plus កូនភ្លោះអេក្រង់តាន់ បង្ហាញជាផ្លូវការណ៏នៅកម្ពុជាហើយ!

ដោយ ប៉េងលីន
រថយន្តស្ព័រ BYD Yangwang U9 បង្ហាញពីសមត្ថភាព អាចហោះលើផ្លូវនៅពេលប្រើមុខងារបើកបរដោយខ្លួនឯង

រថយន្តស្ព័រ BYD Yangwang U9 បង្ហាញពីសមត្ថភាព អាចហោះលើផ្លូវនៅពេលប្រើមុខងារបើកបរដោយខ្លួនឯង

ដោយ ប៉េងលីន
ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 ទទួលបានវិញ្ញាបនបត្រមុនការប្រកាសជាផ្លូវការណ៌

ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 ទទួលបានវិញ្ញាបនបត្រមុនការប្រកាសជាផ្លូវការណ៌

ដោយ ប៉េងលីន
ក្រុមហ៊ុន Zeekr ត្រៀមឈានជើងចូលក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង នាចុងឆ្នាំ 2025 ខាងមុខនេះ

ក្រុមហ៊ុន Zeekr ត្រៀមឈានជើងចូលក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង នាចុងឆ្នាំ 2025 ខាងមុខនេះ

ដោយ ប៉េងលីន
SGMW ក្លាយជាក្រុមហ៊ុនដំបូងគេរបស់ចិនដែលផលិតរថយន្តបាន 30 លានគ្រឿង

SGMW ក្លាយជាក្រុមហ៊ុនដំបូងគេរបស់ចិនដែលផលិតរថយន្តបាន 30 លានគ្រឿង

ដោយ ប៉េងលីន
Geely Group លក់រថយន្តបានចំនួន 2.1 លានគ្រឿងនៅក្នុងឆ្នាំ 2024 និងដាក់គោលដៅលក់ 2.71 លានគ្រឿងនៅឆ្នាំ 2025

Geely Group លក់រថយន្តបានចំនួន 2.1 លានគ្រឿងនៅក្នុងឆ្នាំ 2024 និងដាក់គោលដៅលក់ 2.71 លានគ្រឿងនៅឆ្នាំ 2025

ដោយ ប៉េងលីន