no-alternative title
no-alternative title
no-alternative title
no-alternative title

Redmi Note 11 មានអេក្រង់ទំហំ 6.6 អ៊ីង និងមានថ្មទំហំ 4900mAh ហើយនិងមានកាមេរ៉ាក្រោយ 16MP ប៉ុណ្ណោះ

នៅថ្ងៃនេះ នៅលើគណនីផ្លូវការណ៍របស់ Xiaomi បានបន្តបញ្ចេញនូវព័ត៌មានថ្មីទៀតរបស់ Redmi Note 11 Series ដោយបានសង្កត់ធ្ងន់ទៅលើម៉ូដែល Pro ខ្លាំងជាង។ ប្រភពព័ត៌មានដូចជានៅលើ TENNA និងនៅលើ Digital Chat Station គឺសុទ្ធតែបាននិយាយពីការបញ្ជាក់វិញ្ញាបនបត្ររបស់ស្មាតហ្វូននេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូន Redmi Note 11 គឺមានអាក្រង់ទំហំ 6.6 អ៊ីងបង្ហាញចេញបានក្នុងកម្រិត 1080x2400px ខ្នាត (20:9)។ នៅលើ TENAA ក៏បានបង្ហាញដែរថា ស្មាតហ្វូនេះមានអេក្រង់ OLED ដូចគ្នាជាមួយនិងការបង្ហាញរបស់ Digital Chat Station claims អញ្ចឹងដែរ។ ប៉ុន្តតាមព័ត៌មានផ្លូវការណ៍នោះ គឺមិនពិតទេ ដោយស្មាតហ្វូន Redmi 11 គឺប្រើអេក្រង់ LCD ប៉ុណ្ណោះ ខណៈដែលម៉ូដែល Pro ទើបប្រើអេក្រង់ OLED ហើយក៏មិនមានប្រើប្រស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃក្រោមផងដែរ ដោយប្រើការដោះសោនៅចំហៀងប៉ុណ្ណោះ។

និយាយពីការថតរូបស្មាតហ្វូន Redmi Note 11 គឺមានក្រោយទំហំ 16MP និងមួយគ្រាប់ទៀតមានទំហំ 5MP ចំពោះព័ត៌មានដែលថា ស្មាតហ្វូននេះ មានកាមេរ៉ាទំហំ 108MP កន្លងមកនោះ គឺនិយាយចំពោះតែម៉ូដែល Pro ប៉ុណ្ណោះ ដូច្នេះមានន័យថា ស្មាតហ្វូនពីរនេះមានលក្ខណៈសម្បត្តិខុសគ្នាស្ទើតែទាំងស្រុង។ ជាមួយគ្នានេះក៏មានការបញ្ជាក់បន្ថែមថា ស្មាតហ្វូន Note 11  គឺនឹងប្រើនូវឈីប Dimensity 810 ហើយសម្រាប់ម៉ូដែល Pro គឺនិងប្រើនូវឈីបន Dimensity 920។ ស្មាតហ្វូនថ្មីនេះ មានច្រើនជម្រើស គឺមានរ៉េម 4GB/6GB/8GB និង 12GB ហើយនិងមានមេម៉ូរីទំហំ 64GB/128GB/256GB និង 512GB។

ប្រភពដដែលនេះ បានបន្តថា ស្មាតហ្វូននេះមានថ្មទំហំ 4,900 mAh ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីបច្ចេកវិទ្យាសាកនោះទេប៉ុន្តែនៅលើ 3C គឺមានការបញ្ជាក់ថា ស្មាតហ្វូននេះប្រើប្រាស់នូវឆ្នាំងសាកកម្លាំង 33W ខណៈដែលម៉ូដែល Pro និងមានប្រើកម្លាំង 120W charging។ នៅលើ TENAA នេះក៏មានការបង្ហាញថា Redmi Note 11 និងនៅតែប្រើរន្ធ 3.5mm headphone jack និង IR blaster ហើយនិងមានទំហំខ្លួន 163.56 x 75.78 x 8.75mm  និងមានទម្ងន់ 195g។

ស្មាតហ្វូន Redmi Note 11 series ក៏មានការបញ្ជាក់ផ្លូវការណ៍ថា នឹងមានប្រើ “JBL Symmetric Stereo” ដែលនេះគឺជាបច្ចេកវិទ្យាថ្មី stereo sound ដែលអមជាមួយនិង speakers ចំនួនគ្រាប់។ បាសពីរគ្រាប់នេះ នឹងផ្តល់បទពិសោធន៍ថ្មី សម្រាប់អ្នកប្រើប្រាស់នៅក្នុងការលេងហ្គេម ដោយសាររតែវាមានភ្ជាប់ជាមួយនូវ Dolby Atmos និង Hi-Res Audio ហើយនិង Hi-Res Audio Wireless support។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម