no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei ស្នើសុំស្លាកសញ្ញាពាណិជ្ជកម្មថ្អី Huawei S-Tag ដែលស្រដៀងគ្នាទៅនឹង Smart Tag ឬ Air Tag អញ្ចឹងដែរ

នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បាននឹងកំពុងតែធ្វើការផលិតនូវឧបករណ៍ Tracker ផ្ទាល់ខ្លួនដែរហើយបន្ទាប់ពីក្រុមហ៊ុន Samsung ហើយនិងក្រុមហ៊ុន Apple មានបច្ចេកវិទ្យា Smart Tag និង Air Tag រួចហើយនោះ។ នៅក្នុងពាក្យស្នើសុំស្លាកសញ្ញាពាណិជ្ជកម្មថ្មីនេះ ក្រុមហ៊ុននេះ បានស្នើសុំទៅកាន់អ៊ឺរ៉ុបផងដែរ។ ក្រុមហ៊ុននេះ បានស្នើសុំនូវស្លាកឈ្មោះពាណិជ្ជកម្មមួយទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញារបស់អ៊ឺរ៉ុប (EUIPO) ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងស្លាកសញ្ញាពាណិជ្ជកម្មនេះ គឺមានឈ្មោះហៅថា  “Huawei S-Tag”។ ឈ្មោះនេះ គឺស្រដៀងគ្នាទៅនឹង Smart Tag ឬ Air Tag ផងដែរ។ ស្លាកសញ្ញាពាណិជ្ជកម្មនេះ គឺមិនមែនជារឿងដែលចម្លែកនោះទេ នេះ គឺជារឿងធម្មតានៃការស្នើសុំរបស់ក្រុមហ៊ុន Huawei។ ស្លាកសញ្ញាពាណិជ្ជកម្មនេះ មិនមានការបញ្ជាក់ថា ឧបករណ៍នេះគឺជាប្រភេទ electronic tag ឬយ៉ាងណានោះទេ។ សម្រាប់ “Huawei S-Tag” នេះ អាចនឹងក្លាយជាឈ្មោះថ្មីសម្រាប់ Huawei Smartwatch ផងដែរ នេះបើផ្អែកទៅលើការគណនានៅក្នុងពាក្យស្នើសុំនេះ។

គួរបញ្ជាក់ថា កាលពីខែមុននេះ ក្រុមហ៊ុន Huawei បានស្នើសុំនូវស្លាកសញ្ញាពាណិជ្ជកម្មជាមួយនឹង EUIPO សម្រាប់ស្មាតវ៉ច Huawei Watch D ដែលមានមុខងារក្នុងការវាស់ទៅលើសម្ពាធឈាម។ សម្រាប់ Huawei Watch D អាចនឹងបង្ហាញខ្លួនក្នុងពេលដំណាលគ្នាជាមួយនឹង S-Tag ផងដែរ។ ក្រុមហ៊ុន Huawei អាចនឹងប្រកាសបង្ហាញនូវស្មាតវ៉ចថ្មីរបស់ខ្លួននៅចុងឆ្នាំ 2021 នេះដែលក្នុងនោះគឺមានស្មាតវ៉ច Watch Dនិង Watch GT 3 ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម