no-alternative title
no-alternative title
no-alternative title
no-alternative title

Red Magic 8 Pro នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 26 ខែធ្នូ ខាងមុខនេះ

នៅថ្ងៃនេះក្រុមហ៊ុន Nubia បានប្រកាសបញ្ជាក់ផ្លូវការណ៍នៅលើគណនី Weibo របស់ខ្លួនថា កំពូលស្មាតហ្វូនជំនាន់ថ្មី Red Magic 8 Pro

នឹងមកដល់ជាផ្លូវការណ៍នៅថ្ងៃទី 26 ខែធ្នូ វេលាម៉ោង 3:00pm (ម៉ោងនៅចិន)។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះបានឆ្លងកាត់វិញ្ញាណបនប័ត្របញ្ជាក់ការផលិតពីស្ថាប័នសំខាន់ៗរបស់ប្រទេសចិនដូចជា 3C និង TENAA កាលពីប៉ុន្មានសប្តាហ៍មុននេះ ដោយបានលេខកូដសំគាល់ថា  NX729J ហើយពេលនេះ Nubia ក៏បានបើកឲ្យមានការបញ្ជាទិញមុនបានសម្រាប់ Red Magic 8 Pro នៅមុនការបង្ហាញខ្លួនមកដល់នាថ្ងៃទី 26 ខែធ្នូខាងមុខនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការចុះបញ្ចីរបស់ស្ថាប័ន TENAA បញ្ជាក់ថា Red Magic 8 Pro គឺមានបំពាក់អេក្រង់ OLED ទំហំ 6.8 អ៊ីញ ជាមួយកម្រិតបង្ហាញចេញ 2480x1116px។ ហើយបើតាមរូបភាពបានបង្ហាញថាស្មាតហ្វូននេះគឺមានអេក្រង់លាតពេញដល់គែមតែម្តង ហើយសូម្បីតែរន្ធទំលុះអេក្រង់ក៏មិនមានដែរ ដែលមានការសង្ស័យថា Red Magic 8 Pro អាចប្រើសែនស័រកាមេរ៉ាបង្កប់នៅក្រោមអេក្រង់។ ដូចដែល Nubia បានបញ្ជាក់កាលពីអំឡុងខែធ្នូក្នុងព្រឹត្តិការណ៍ប្រកាសចេញកំពូលឈីប Snapdragon 8 Gen 2 របស់ Qualcomm ដោយស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាស្មាតហ្វូនដំបូងរបស់ Nubia ដែលបំពាក់កំពូលឈីបជំនាន់ថ្មីនេះ។ ហើយស្មាតហ្វូនកំពូលជំនាន់ថ្មីនេះ នឹងមានភ្ជាប់មកជាមួយជម្រើសរ៉េមទំហំ 8GB/12GB/16GB ជាប្រភេទ LPDDR5x ជាមួយអង្គផ្ទុកទំហំ 256GB/512GB ដល់ 1TB ជាប្រភេទ UFS4.0។

ដូចការសង្ស័យមែន Red Magic 8 Pro ពិតជាប្រើសែនស័រកាមេរ៉ាសែលហ្វីក្រោមអេក្រង់ដោយមានទំហំ 8MP នេះបើតាមការបញ្ជាក់ពី TENAA។ ចំនែកនៅលើកាមេរ៉ាក្រោយវិញ នឹងមានទំហំ 50MP Main Sensor+8MP Ultrawide + 2MP Macro/Depth Sensor។ Red Magic 8 Pro នឹងមានថ្មទំហំពីរជម្រើសគឺ 5,000mAh និង 6,000mAh ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 165W Wired Charging នេះបើតាមការចុះបញ្ចីរបស់ស្ថាប័ន 3C Certified។ បន្ថែមពីនេះ Red Magic 8 Pro ក៏នឹងដំឡើងមកជាមួយ Android 13 ស្រោបផ្ទៃមុខកម្មវិធីដោយ Red Magic UI ហើយនិងមានកម្រាស់ 8.9mm និងទំងន់សរុប 228 ក្រាម។ ទោះជាយ៉ាងណាសម្រាប់តម្លៃស្មាតហ្វូនជំនាន់ថ្មីនេះ មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម