កាលពីប៉ុន្មានសប្តាហ៌មុននេះ ក្រុមហ៊ុន OnePlus បានចេញមកបញ្ជាក់ថា ខ្លួននឹងរៀបចំព្រឹត្តិការណ៌សម្ពោធជាផ្លួវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល OnePlus 11 នៅលើទីផ្សារសកលនាថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2023 ខាងមុខ ដែលកម្មវិធីនេះ នឹងរៀបចំឡើងនៅក្នុងប្រទេសឥណ្ឌា។ នៅថ្ងៃនេះ ក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនមេរបស់ OnePlus បានប្រកាសថា ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននឹងដាក់សម្ពោធជាផ្លូវការណ៌នៅមួយខែមុនបង្ហាញចេញនៅលើទីផ្សារសកល។
បើតាមព័ត៌មានថ្មីនៅថ្ងៃនេះ ស្មាតហ្វូនជំនាន់ថ្មី OnePlus 11 ត្រូវបានក្រុមហ៊ុនប្រកាសថា នឹងមានសម្ពោធជាផ្លូវការណ៌នៅប្រទេសចិននា 4th ខែមករាឆ្នាំក្រោយ។ បើមើលទៅលើរូបភាពនៃការទម្លាយចេញនេះ គឺបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងក្លាយជាស្មាតហ្វូនដែលមានអនុភាពខ្លាំងសម្រាប់ទីផ្សារនាពេលអនាគត។ សូមជំរាបថា ស្មាតហ្វូននេះ បានបង្ហាញវត្តមាននៅលើបញ្ជីរបស់ TENAA ហើយនិងមានការបញ្ជាក់ទាំងស្រុងនៃលក្ខណៈសម្បត្តិទូទៅថែមទៀតផង។
នៅលើបញ្ជីនេះបានបង្ហាញថា OnePlus 11 គឺមានអេក្រង់ទំហំ 6.7-អ៊ីង AMOLED display មានសមត្ថភាពអាចបង្ហាញចេញបានកម្រិត Quad HD+ ជាមួយនិងទំហំ 3216x1440 pixels និងមានល្បឿនរត់បាន 120Hz refresh rate កម្រិតចាក់ពណ៌ 10-bit colors ហើយនិងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យាស្កែនម្រាមដៃនៅលើអេក្រង់។ សម្រាប់កម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 2 រ៉េមទំហំ 12GB ឬ 16GB ហើយនិងមានអង្គចងចាំនៅក្នុងម៉ាស៊ីនទំហំ 256GB ឬ 512GB។
OnePlus 11 មានកាមេរ៉ាថតវិញ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 48MP ប្រភេទ ultra-wide lens ហើយនិងគ្រាប់ទីបីមានទំហំ 32MP ជាប្រភេទ telephoto sensor។ សម្រាប់កាមេរ៉ាមុខមានទំហំ 16MP។ ស្មាតហ្វូននេះនឹងរត់នៅលើ Android 13 operating system ផ្អែកជាមួយស្បែកមុខកម្មវិធី ColorOS 13 ចេញពីប្រអប់តែម្តង។ សម្រាប់ម៉ូដែលទីផ្សារសកលវិញ គឺរត់ជាមួយស្បែក OxygenOS។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh និងកម្លាំងសាក 100W fast charging។