no-alternative title
no-alternative title
no-alternative title

iPhones នាពេលអនាគតនឹងគាំទ្របច្ចេកវិទ្យាផ្ទេរថាមពលថ្មថ្មី Bimodal Reverse Recharging System

ថ្មីៗនេះបើតាមការទម្លាយនៅលើប័ណ្ណប៉ាតង់ថ្មីរបស់ Apple គឺបានបង្ហាញពីបច្ចេកវិទ្យាផ្ទេរថាមពលថ្មថ្មីហៅថា Bimodal reverse charging system ដែលនឹងមានប្រើនៅលើទូរស័ព្ទ iPhones ក្នុងពេលអនាគត គឺមានន័យថា អនាគត iPhones គឺនឹងអាចផ្ទេរថាមពលថ្មទៅឲ្យឧបករណ៍ផ្សេងបានដូចអ្វីដែលក្រុមហ៊ុនផលិតស្មាតហ្វូន Android បាននឹងកំពុងធ្វើនាពេលបច្ចុប្បន្ន។

បើនិយាយពីបច្ចេកវិទ្យាផ្ទេរថាមពលដែលក្រុមហ៊ុនផលិតស្មាតហ្វូន Android បានហៅថា reverse wireless charging គឺមានលេចលឺព័ត៌មានជាច្រើនឆ្នាំមកហើយដែលថា Apple ក៏នឹងបំពាក់មុខងារនេះនៅលើទូរស័ព្ទ iPhones ផងដែរ ប៉ុន្តែមិនទាន់កើតមានឡើងនៅលើ iPhones ជំនាន់ណាមួយនៅឡើយទេ។ ដូចជានៅខែតុលា ឆ្នាំ 2020 បណ្តាញសារព័ត៌មាន MacRumors បានចេញផ្សាយនូវរបាយការណ៍ទទួលបានពីស្ថាប័ន FCC ថា ដំណោះស្រាយបច្ចេកវិទ្យា reverse wireless charging គឺនឹងមាននៅលើ iPhones ប៉ុន្តែ នៅខែកុម្ភៈលោក Mark Gurman មកពីស្ថាប័នសារព័ត៌មាន Bloomberg បានបញ្ជាក់ថា បច្ចេកវិទ្យានេះ គឺនឹងមិនទាន់កើតមានឡើងនៅលើ iPhones ក្នុងពេលឆាប់ៗនោះឡើយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

យ៉ាងណាមិញបើតាមការចុះបញ្ចីប័ណ្ណប៉ាតង់ថ្មីបានបញ្ចេញដោយការិយាកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក ឬ US Patent & Trademark Office កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះបានបង្ហាញពីប្រព័ន្ធដំណើរការ wireless charging system ដែលដំណើរដោយការប្រើនូវសមាសធាតុ Bimodal magnetic alignment សម្រាប់ភ្ជាប់ផ្ទេរថាមពលទៅកាន់ឧបករណ៍។ ក្នុងពេលបច្ចុប្បន្ននេះបច្ចេកវិទ្យា reverse wireless charging system នៅលើ iPhones គឺកំនត់ឲ្យមានការប្រើប្រាស់ក្នុងការផ្ទេរថាមពលថ្មទៅកាន់ឧបករណ៍ផ្សេងក្នុងចំនួនកំនត់ មានន័យថា វាមិនអាចផ្ទេរថាមពលថ្មសាកទៅឲ្យឧបករណ៍ដែលមានទំហំតូចដូចជា Apple Watch Series នោះទេ។

ទោះជាយ៉ាងណាសម្រាប់ប៉ាតង់ថ្មីដែលបានបង្ហាញមកពេលនេះ គឺសបញ្ជាក់ថា Apple បាននឹងកំពុងធ្វើការអភិវឌ្ឍន៍សមត្ថភាពលើប្រព័ន្ធបច្ចេកវិទ្យាផ្ទេរថាមពលថ្មឲ្យមានភាពកាន់តែទូលាយក្នុងការប្រើប្រាស់នៅលើទូរស័ព្ទ iPhones រួមនឹងឧបករណ៍ iDevices របស់ខ្លួននាពេលអនាគត។ ហើយបើតាមការបង្ហាញនៅលើប៉ាតង់ថ្មីនេះ ការប្រើនូវសមាសធាតុ Bimodal Magnetic alignment គឺនឹងអនុញ្ញាតិឲ្យផ្ទៃខ្នងក្រោយ iPhones អាចឆក និងផ្ទេរថាមពលថ្មតាមរយះ Wireless charging system ទៅឲ្យឧបករណ៍អេឡិចត្រូនិចផ្សេងបានងាយស្រួល។ ចំពោះបច្ចេកវិទ្យាថ្មី Bimodal reverse recharging system ថ្មីនេះមិនទាន់ដឹងថា Apple ដាក់ឲ្យដំណើរការនៅលើអនាគត iPhones ជំនាន់ណាមួយនៅឡើយទេ ប៉ុន្តែ គេបានរំពឹងទុកថា Apple នឹងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះនៅលើស្រឡាយផលិតផលរបស់ខ្លួននាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍