no-alternative title
no-alternative title
no-alternative title
no-alternative title

លេចធ្លាយរូបគំរូរថយន្តអគ្គិសនីម៉ូដែលដំបូងរបស់ Xiaomi ដែលមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹង Tesla Model 3

ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ជួរមុខរបស់ប្រទេសចិន Xiaomi ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការលើសង្វាក់ផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួនចំនួនពីរម៉ូដែល ដោយមួយម៉ូដែលត្រូវបានគេដឹងថាមានការឌីស្សាញស្រដៀងគ្នាជាមួយរថយន្តអគ្គិសនី Tesla Model 3 ដែលជារថយន្តអគ្គិសនីប្រភេទ Sedan ដ៏ទំនើប និងពេញនិយមបំផុត នេះបើតាមប្រភពរបាយការណ៍ចេញពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់។

បើតាមប្រភពបញ្ជាក់ថា រថយន្តអគ្គិសនីដំបូងរបស់ Xiaomi មានលេខកូដសំគាល់ថា Modena ដែលជារថយន្ត EV ដែលមានមាឌធំជាង និងកំលាំងខ្លាំងជារថយន្ត EV Model របស់ Tesla ហើយអាចនឹងមានតម្លៃប្រហែលម៉ូដែល XPeng P7 ដែរ។ Xiaomi ត្រូវបានគេនិយាយថា នឹងបញ្ចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនចំនួន 2 ម៉ូដែលផ្សេងគ្នាដោយម៉ូដែលៗមានតម្លៃចាប់ពីខ្ទង់ $38,000 និង $43,600 ហើយក៏អាចនឹងមានម៉ូដែលពិសេសមួយផ្សេងទៀតដែលមានតម្លៃចាប់ពីខ្ទង់ $51,600។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

រថយន្ត EVs ដំបូងទាំងពីរម៉ូដែលរបស់ Xiaomi នឹងបំពាក់នៅប្រព័ន្ធឈីបឆ្លាតវៃរបស់ Qualcomm ស៊េរី  Qualcomm 8295 processors ដែលឈីបនេះត្រូវបានប្រើដំបូងនៅលើរថយន្តម៉ូដែល Jidu Robo 1 Lunar Edition កាលពីឆ្នាំទៅ។ សម្រាប់រថយន្ត EV ម៉ូដែលទីពីររបស់ Xiaomi ត្រូវបានគេដឹងថា មានកូដសំគាល់ម៉ូដែលថា “Le mans” ដែលម៉ូដែលនឹងអាចនឹងបង្ហាញខ្លួនផ្លូវការណ៍នៅក្នុងឆ្នាំ 2025។ Xiaomi Le Mans EV នឹងបំពាក់មកជាមួយនៅម៉ូទ័រអគ្គិសនីចំនួន 3 ជាមួយនឹងប្រព័ន្ធកម្មវិធីគ្រប់គ្រងក្នុងរថយន្តដែលបង្កើតឡើងដោយក្រុមហ៊ុនផ្ទាល់តែម្តង។

ប៉ុន្តែ អាចនឹងមានការអភិវឌ្ឍន៍ដូចគ្នាទៅនឹងប្រព័ន្ធគ្រប់គ្រងប្រើនៅលើជំនាន់ទីមួយដែរ។ នៅខែមិនាឆ្នាំ 2021 ក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួននឹងចូលប្រឡូកក្នុងវិស័យឧស្សាហកម្មរថយន្តជាមួយនឹងការបោះទុនដំបូងក្នុងចំនួនសាច់ប្រាក់ខ្ទង់ 1.5 ពាន់លានដុល្លារអាមេរិក និងគម្រោងសម្រាប់ការអភិវឌ្ឍន៍បន្ថែមក្នុងទំហំសាច់ប្រាក់ 10 ពាន់លានដុល្លារសម្រាប់រយះពេល 10 ឆ្នាំបន្ទាប់។ 

ទន្ទឹមនឹងនេះ Xiaomi បានចុះកិច្ចកុងត្រាជាមួយគណៈកម្មាធិការគ្រប់គ្រងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាទីក្រុងប៉េកាំង “Beijing Economic and Technological Development Area Management Committee” ក្នុងខែវិច្ឆិកា ឆ្នាំ 2021 ដើម្បីធ្វើការផលិតរថយន្តចំនួន 30 ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅរោងចក្រផលិតក្នុងតំបន់ Yizhuang ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងប៉េកាំង រួមជាមួយនឹងមូលដ្ឋានទីស្នាក់ការកណ្តាលសម្រាប់ឧស្សាហកម្មរថយន្ត និងការលក់ ហើយក៏ជាទីស្នាក់ការកណ្តាលនៃមជ្ឍមណ្ឌល R&D ផងដែរ។

នៅក្នុងរោងចក្រនេះនឹងដំណើរការសង្វាក់ផលិតកម្មផលិតរថយន្ត Xiaomi EV ជាពីរដំណាក់កាល ដែលនឹងមានលទ្ធភាពផលិតរថយន្តប្រចាំឆ្នាំបាន 15 ម៉ឺនគ្រឿងក្នុងដំណាក់កាលនិមួយៗ ហើយដំណើរការផលិតក្នុងដំណាក់កាលដំបូងទ្រង់ទ្រាយធំត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2024៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម