បន្ទាប់ពីមានការបែកធ្លាយព័ត៌មានជាច្រើនអំពីស្មាតហ្វូនជំនាន់ថ្មី Galaxy S23 Series រួចមក ឃើញថា មានការទម្លាយនូវការឌីស្សាញរបស់ស្មាតហ្វូនថ្មីជាច្រើននេះ ដែលបានធ្វើអោយស្មាតហ្វូននេះលែងជាអាថ៌កំបាំងទៀតហើយ។ នៅពេលនេះ មានការបែកធ្លាយជាច្រើនថែមទៀតហើយ ដែលម្តងនេះ គឺមានការផ្តោតទៅលើផ្នែកផ្សេងៗទៀតដូចជា Accessories វិញម្តង។ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការប្រកាសនូវសំបកការពារនេះ ជាមួយនឹងស្មាតហ្វូន Galaxy S23 series។ រូបភាពនៃ cases របស់ស្មាតហ្វូន Galaxy S23 Ultra ក៏បែកធ្លាយជាមួយនឹង @evleaks ។
នៅក្នុង Silicone Cases នៅក្នុងឆ្នាំនេះ ក៏មានបង្ហាញអំពីការឌីស្សាញរបស់ S-View Flip Cover ផងដែរ។ នៅលើ Case នេះគឺមានកន្លែងសម្រាប់ដាក់ Credit Card ហើយវាក៏មានចន្លោះប្រហោងសម្រាប់មុខងារ Always On Display ផងដែរ។ សម្រាប់ពណ៌នៃ Case ជាច្រើនគឺជារបស់ស្មាតហ្វូន Galaxy S23 ហើយវាមានពណ៌ខ្មៅ បៃតង ផ្កាឈូក និង Cream។ ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការបញ្ចេញនូវការឌីស្សាញនៃ Case មួយទៀតសម្រាប់ស្មាតហ្វូន Galaxy S23 នេះ។ បើមើលទៅលើការឌីស្សាញនេះ រូបភាព case របស់ស្មាតហ្វូន Galaxy S22 Ultra ក៏មានការបែកធ្លាយផងដែរ។
បើនិយាយអំពីកាមេរ៉ាវិញនោះ ព័ត៌មានជាច្រើននៃការបែកធ្លាយរបស់ក្រុមហ៊ុន Samsung គឺផ្តោតទៅលើមុខងារនៃការថតរូបភាពច្បាស់នៅកន្លែងដែលមានពន្លឺទាប និងការថតផ្កាយ។ ស្មាតហ្វូន Galaxy S23 Ultra នឹងបំពាក់នូវកាមេរ៉ាដល់ទៅទំហំ 200MP។ ក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួននឹងបង្ហាញនូវស្មាតហ្វូន Galaxy S23 Series នៅក្នុងព្រឹត្តិការណ៍ Unpacked របស់ខ្លួននៅថ្ងៃទី 1 ខែកុម្ភៈខាងមុខនេះ៕