នៅពេលនេះ Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េត្បូង បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួនអស់រយៈពេលប៉ុន្មានខែមកហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងសម្ពោធជាផ្លូវការណ៌នៅប៉ុន្មានសប្តាហ៌ខាងមុខនេះហើយ។ ថ្ងៃនេះនៅមុនការបង្ហាញខ្លួននោះ មានព័ត៌មានជាច្រើន បាននិយាយពីស្មាតហ្វូននេះ។ បើតាមការទម្លាយចេញ blogger ដ៏ល្បី ដែលមានឈ្មោះថា @iceuniverse ដែលទើបតែបង្ហាញនៅលើ tweeted បានបង្ហាញនូវការឌីស្សាញរូបរាងរបស់ស្មាតហ្វូនម៉ូដែលស្តង់ដារនៃ Galaxy S23 នេះហើយ។
បើតាមការបញ្ជាក់នៅលើ tweet របស់គាត់ គឺបាននិយាយថា ក្រុមហ៊ុននេះ នឹងធ្វើការឌីស្សាញឡើងវិញទៅលើទំហំកាមេរ៉ាខាងមុខរបស់ស្មាតហ្វូន Galaxy S23 standard version ដោយមានរន្ធកាមេរ៉ាតូចជាងមុន និងមានស៊ុមក្រាស់ជាងមុន។ សម្រាប់គែមអេក្រង់ខាងមុខរបស់ម៉ូដែលស្តង់ដារ Galaxy S23 គឺមានកម្រ៉ាសខាងលើកម្រិត 3.0 mm និងគែមអេក្រង់ខាងក្រោមកម្រិត 3.2mm ខណៈដែលគែមសងខាងមានកម្រិត 3.0mm។
ស្មាតហ្វូនម៉ូដែលស្តង់ដារ Galaxy S23 មានអេក្រង់ទំហំ 6.1-អ៊ីងប្រភេទ Super AMOLED display ល្បឿនរត់ refresh rate 120Hz និងមាន peak brightness 1750 nits។ ស្មាតហ្វូននេះមានថ្មទំហំ 3900mAh គាំទ្រដោយកម្លាំងសាក 25W fast charging.។ Samsung Galaxy S23 series ត្រូវបានគេដឹងថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2 ដែលមាន CPU ល្បឿន 3.36GHz ដែលរត់លឿនជាងម៉ូដែលស្តង់ដារ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានការប្រើប្រាស់មុខងារ satellite communication ដូចគ្នាទៅ iPhone 14 និង Huawei Mate 50 series អញ្ចឹងដែរ។ ស្មាតហ្វូននេះ នឹងប្រកាសចេញនៅថ្ងៃទី 1 ខែកុម្ភៈខាងមុខនេះ។