no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនី BYD Seagull EV រចនាជាមួយនឹងពណ៌ផ្កាឈូក និងមានតម្លៃ $8,860 ប៉ុណ្ណោះ

នៅពេលនេះ រថយន្តអគ្គិសនី BYD Seagull EV បានបង្ហាញខ្លួននៅក្នុងប្រទេសចិនហើយ។ រថយន្ត  BYD Seagull EV ថ្មីនេះ គឺផ្តោតសម្រាប់អតិថិជនជាមនុស្សស្រី ដោយសារតែម៉ូដែលនេះ គឺមានការឌីស្សាញជាមួយនឹងពណ៌ផ្កាឈូកដ៏ស្រស់ស្អាតបំផុត។ រថយន្ត Seagull នេះ គឺជារថយន្តអគ្គិសនីដែលមានទ្វារចំនួន 4 ហើយក្រុមហ៊ុននេះ គ្រោងនឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងខែមេសាឆ្នាំ 2023 ខាងមុខនេះផងដែរ។ 

Seagull នេះ គឺជារថយន្តដែលមានការឌីស្សាញផ្នែកខាងក្រៅដែលមើលទៅស្រស់ស្អាត និងទាក់ទាញបំផុត។ ផ្នែកខាងមុខរបស់រថយន្ត EV នេះ មានភ្ជាប់ជាមួយនឹងចង្កៀងខាងមុខ trapeze-shaped headlights ចំនួន 2 ហើយវា គឺបង្ហាញយ៉ាងច្បាស់ថារថយន្តនេះគឺសម្រាប់ស្រី។ ផ្នែកខាងក្នុងរបស់រថយន្ត Seagull នេះ គឺមានពណ៌ផ្កាឈូកដែលមានភាពស្រដៀងគ្នាទៅនឹងរថយន្ត Dolphin ។ រថយន្ត BYD Dolphin 2023 មានពណ៌ Cheese Yellow, Atlantis Gray, Delan Black, Taro Purple និង White ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Seagull នេះ មានអេក្រង់ Central Control ហើយវាក៏មាន Phone Pad នៅក្រោម Main Screen និងប៊ូតុងមួយចំនួនផងដែរ។ នៅក្នុងប្រទេសចិន រថយន្ត BYD Seagull នេះ មានតម្លៃចន្លោះពី 60,000 Yuan ($8,860) និង 100,000 Yuan ($14,770) ។ រថយន្ត BYD Seagull នេះនឹងបង្ហាញខ្លួននៅក្នុងខែមេសាឆ្នាំ 2023 នេះនៅក្នុងប្រទេសចិន។ BYD Seagull នៅមិនទាន់មានការបញ្ជាក់អំពីការទម្លាយសម្រាប់ទីផ្សារសកលនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម