no-alternative title
no-alternative title
no-alternative title
no-alternative title

ត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ Galaxy S23 Series អាចរកចំណូលនៅឥណ្ឌាបានដល់ទៅ 169 លានដុល្លារ

កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន Samsung បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Galaxy S23 series នៅលើទីផ្សារជុំវិញពិភពលោក។ ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល S-Series មួយនេះ ត្រូវបានគេមើលឃើញថា មានតម្លៃខ្ពស់ជាងជំនាន់មុនម៉ូដែល S22 Series។ ប៉ុន្តែបើទោះបីជាតម្លៃស្មាតហ្វូនថ្មីនេះ ថ្លៃខ្ពស់បន្តិចមែន ការបញ្ជាទិញមុននៅប្រទេសឥណ្ឌា បានបំបែកកំណត់ត្រាថ្មី ដោយត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ ការ Pre-Order ស្មាតហ្វូននេះបានឈានដល់ទៅ 140,000 គ្រឿងឯណោះ។ 

តួរលេខនៃការ Pre-Order ស្មាតហ្វូនជំនាន់់ថ្មីនេះ គឺមានការកើនឡើងបីដងប្រៀបធៀបជាមួយនិងជំនាន់មុន Galaxy S22 Series។ ដូច្នេះជាមួយនិងសមិទ្ធិផលនេះ អាចននិយាយបានថា ស្មាតហ្វូនថ្នាក់ប្រណិតនេះ នៅតែធ្វើបានល្អសម្រាប់ទីផ្សារធំទីពីររបស់ពិភពលោកមួយនេះ។ យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung គឺនៅនៅមិនទាន់បានបញ្ចេញព័ត៌មានផ្លូវការណ៌ណាមួយនៅឡើយទេ ទាក់ទងជាមួយនិងរឿងនេះ ខណៈដែលតម្លៃនៃការចេញលក់របស់ស្មាតហ្វូន Galaxy S23 គឺមានតម្លៃចន្លោះពី INR 99,000 ($1,200) ឡើងទៅ ដូច្នេះសម្រាប់តួរលេខថ្មីនេះ Samsung Galaxy S23 Series  អាចរកចំណូលបាន $169 លានដុល្លារហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុន Samsung ទើបតែប្រកាសបង្កើតរោងចក្រផលិតស្មាតហ្វូនដ៏ធំមួយទៀតនៅក្នុងប្រទេសឥណ្ឌាផងដែរ ដែលរោងចក្រនេះ នឹងផលិតស្មាតហ្វូន Galaxy S23 series នេះ ហើយនឹងសម្រាប់លក់នៅក្នុងប្រទេសឥណ្ឌាថែមទៀផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍