ក្រុមហ៊ុន vivo ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មីមួយចំនួន ដោយក្នុងនោះក៏មានស្មាតហ្វូនត្រកូល V-Series ស៊េរីថ្មីផងដែរ គឺ vivo V27 Series។ ស្មាតហ្វូនត្រកូល V27 Series ដែលត្រូវចូលមកជំនួសដំណែង V25 Series នៅពេលខាងមុខនេះ អាចនឹងមានដូចជាម៉ូដែល vivo V27, vivo V27 Pro និង vivo V27e។ ហើយនៅមុនថ្ងៃប្រកាសបង្ហាញមុខមកដល់ គេបានប្រទះឃើញ vivo V27 បានបង្ហាញវត្តមាននៅលើបញ្ចី Geekbench ជាមួយការបំពាក់រ៉េមទំហំ 12GB និង Android 13។
នៅលើបញ្ចី Geekbench បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានលេខកូដសំគាល់ V2246 ដែលត្រូវបានគេជឿជាក់ថា ជាម៉ូដែល vivo V27។ ជាមួយគ្នានេះ Geekbench មិនបានបង្ហាញឈ្មោះបន្ទះឈីបដែលត្រូវប្រើនៅលើស្មាតហ្វូនជំនាន់ថ្មីនេះនោះទេ ដោយគ្រាន់តែបង្ហាញថាជាឈីបដែលមានលេខកូដ MT6886V ដោយវាជាឈីបស៊េរីណាមួយរបស់ក្រុមហ៊ុន MediaTek។ បន្ទះឈីបនេះមានអង្គ CPU ចំនួន 8-core ចេញជាពីល្បឿនក្នុងនោះមាន 2-core រត់បានល្បឿន 2.8GB និង 6-core ផ្សេងទៀតរត់បានល្បឿន 2.0GHz ហើយឈីបនេះ មានភ្ជាប់មកជាមួយអង្គ GPU ស៊េរី Mail-G610 MC4។
បន្ថែមពីនេះស្មាតហ្វូនស៊េរីថ្មីនេះ គឺមានរ៉េមទំហំ 12GB និងដំឡើងជាមួយ Android 13 ដែលអាចនឹងស្រោបដោយផ្ទៃ FuntouchOS13 ថែមទៀតផង។ មកលើពិន្ទុដែល Geekbench ផ្តល់ឲ្យសម្រាប់ឈីបស្មាតហ្វូនជំនាន់ថ្មី vivo V27 ស៊េរីវិញ គឺ 845 ពិន្ទុនៅលើ Single-core CPU និង 2217 ពិន្ទុនៅលើ Multi-core CPU