ថ្មីៗនេះ ក្រុមហ៊ុន Huawei បន្តបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បាននៅក្នុងទីផ្សារ ហើយក៏មានការសិក្សាថា ក្រុមហ៊ុន Huawei គឺនឹងគ្រប់គ្រង់ទីផ្សារ 20% នៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់បាននៅទូទាំងពិភពលោកសម្រាប់ឆ្នាំនេះ។ បើតាមការបញ្ជាក់ពី Trendforce ដែលជាអ្នកសិក្សាទីផ្សារ បានអោយដឹងថា កាលពីឆ្នាំ 2022 កន្លងទៅនេះ Huawei អាចធ្វើការគ្រប់គ្រងនៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់បាននៅទូទាំងពិភពលោក បានចំនួន 10% ដោយកំឡុងពេលនោះ ក្រុមហ៊ុនបានចេញលក់ Huawei Mate Xs 2 និង Pocket S flip fold។
អ្នកសិក្សាទីផ្សារបានបន្តថា ក្រុមហ៊ុន Huawei នឹងគ្រប់គ្រង់ទីផ្សារស្មាតហ្វូនអេក្រង់បត់បាន 20% បន្ទាប់ពីការចេញលក់ស្មាតហ្វូនអេក្រង់បត់បាន Mate X3 របស់ខ្លួន។ ក្នុងនោះក៏មានការទម្លាយថា ក្រុមហ៊ុន Huawei ក៏បាននឹងកំពុងតែរៀបចំប្រកាសចេញនូវស្មាតហ្វូនជំនាន់់ថ្មី នៅពាក់កណ្តាលឆ្នាំនេះផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ 2 ដោយមួយនៅខាងក្រៅ និងមយទៀតនៅខាងក្នុង។ ស្មាតហ្វូននេះ គឺមានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលជាងគេបំផុតនៅក្នុងចំណោមស្មាតហ្វូនប្រភេទនេះ ដោយទម្ងន់ត្រឹមតែ 239 ប៉ុណ្ណោះ។
ក្រុមហ៊ុន TrendForce បានបន្ថែមថា ការនាំចេញស្មាតហ្វូនអេក្រង់បត់បាននៅលើទីផ្សារទូទាំងពិភពលោកនៅឆ្នាំ 2023 នេះ គឺមានប្រហែលជា 19.8 លានគ្រឿង ដែលកើនឡើង 55% ប្រៀបធៀបទៅនឹងឆ្នាំមុនដែលនាំចេញបាន 12.8 លានគ្រឿងប៉ុណ្ណោះ។