បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូន Nothing Phone (1) មានពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយអំពីស្មាតហ្វូនថ្មីមួយទៀតដែលមានឈ្មោះហៅថា Nothing Phone (1) Lite ដែលស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ។ ស្មាតហ្វូននេះ គឺមានលក្ខណៈសម្បត្តិជាច្រើនដែលដូចគ្នាទៅនឹងស្មាតហ្វូន Nothing Phone (1) ផងដែរ ដូចជា Glyph Interface LED Lights និង Wireless Charging។
យ៉ាងណាមិញ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nothing និងសហស្ថាបនិកលោក Carl Pei បាននិយាយថា រឿងនេះ គ្រាន់តែជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។ លោក Pei បាននិយាយបែបនេះ នៅក្នុងការឆ្លើយតបទៅនឹងអត្ថបទមួយដែលចែករំលែកដោយ Android Police ដែលនិយាយអំពីស្មាតហ្វូន Nothing Phone (1) Lite នេះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nothing មិនបានបញ្ជាក់ថា ការអះអាងនេះ គឺសំដៅទៅលើស្មាតហ្វូន Nothing Phone (1) Lite នោះទេ។ សម្រាប់ពេលនេះ ក្រុមហ៊ុននេះ ក៏មិនទាន់ធ្វើការនៅលើ Version ថ្មីណាមួយរបស់ស្មាតហ្វូននេះទេ។ ពាក្យចចាមអារ៉ាមមួយទៀត បានទម្លាយថា ក្រុមហ៊ុននេះ កំពុងតែធ្វើការនៅលើកាសស្តាប់ឥតខ្សែដែលមានឈ្មោះហៅថា Nothing Ear (1) ផងដែរ៕