no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន Redmi K50s Pro បង្ហាញខ្លួននៅលើ AnTuTu ជាមួយនឹងពិន្ទុខ្ពស់ដល់ទៅ 1,120,691

ក្រុមហ៊ុន Redmi ត្រូវគេរាយការណ៍ថាកំពុងតែត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Redmi K50s និង K50s Pro flagship ។ ស្មាតហ្វូនទាំងពីរនេះនឹងបង្ហាញខ្លួននៅក្នុងខែនេះនៅក្នុងប្រទេសចិន។ របាយការណ៍ជាច្រើន បានអះអាងថា ស្មាតហ្វូនម៉ូដែល Pro អាចនឹងមានឈ្មោះហៅថា Redmi K50 Ultra។  ស្មាតហ្វូន K50s Pro ឬ K50 Ultra គឺមានលេខម៉ូដែល 22081212C ហើយក៏បានបញ្ជាក់វិញ្ញាបនបត្រ CMIIT, 3C និង  TENAA កាលពីខែមុនផងដែរនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ស្មាតហ្វូន Redmi K50s Pro ក៏បង្ហាញខ្លួននៅលើ AnTuTu Benchmarks ដែលមានពិន្ទុ 1,120,691។ ស្មាតហ្វូន Redmi K50s Pro មានពិន្ទុ  261,363 នៅក្នុងការតេស្ត CPU ពិន្ទុ 489,064 នៅក្នុងការតេស្ត GPU ពិន្ទុ  193,133 នៅក្នុងការតេស្តម៉េមូរី និងពិន្ទុ 177,131 នៅក្នុងការតេស្ត UX ។ សម្រាប់ពិន្ទុសរុបរបស់វាគឺមានចំនួន  1,120,691 ។ នៅក្នុងបញ្ជីនេះទម្លាយថាស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 8+ Gen 1 និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 12 OS ។ស្មាតហ្វូននេះមានរ៉េម LPDDR5 RAM និង UFS 3.1។ 

ស្មាតហ្វូន Redmi K50s Pro មានអេក្រង់ទំហំ6.7-អ៊ីង AMOLED ជាមួយនឹងការឌីស្សាញ Punch-Hole។ អេក្រង់នេះមានកម្រិតភាពច្បាស់ FHD+ 120Hz refresh rate និង HDR10+។ ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ផងដែរ។ នៅក្នុងបញ្ជីរបស់ TENAA បានបញ្ជាក់ថា ស្មាតហ្វូននេះគឺមានរ៉េមទំហំ 8GB+128GB និង 12GB+256GB។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ  5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម