នៅថ្ងៃនេះ ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនមេរបស់ប្រេនស្មាតហ្វូន Nokia បានប្រកាសចេញ នូវស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មីរបស់ខ្លួនម៉ូដែលថ្មីមួយទៀតគឺ Nokia G400 5G សម្រាប់ទីផ្សារសហ រដ្ឋអាមេរិក។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា បានបង្ហាញចេញនៅក្នុងព្រឹត្តិការណ៌ Consumer Electronics Show (CES) កាលពីដើមឆ្នាំកន្លងទៅ។
ការចេញលក់ Nokia G400 5G នៅពេលនេះ គឺមានតម្លៃ $239 និងអាចរកជាវបានតាម Tracfone, Boost និងហាងលក់ស្មាតហ្វូនជាច្រើននៅទូទាំងអាមេរិក។ Nokia G400 5G គឺមានអេក្រង់ទំហំ 6.58-អ៊ីងដែលជាកញ្ចក់ IPS LCD បង្ហាញចេញបានកម្រិត FHD+ និងមានសមត្ថភាពទ្រទ្រង់បានជាមួយ ល្បឿន 120Hz refresh rate ហើយនិងបង្ហាញចេញបាន នៅលើខ្នាត 20:9 aspect ratio ព្រមទាំងមាន ការការពារដោតកញ្ចក់ Gorilla Glass 3 ផងដែរ។
សម្រាប់កម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូន Nokia G400 5G នេះ បំពាក់មកជាមួយនូវបន្ទះឈីប Qualcomm Snapdragon 480 Plus មានរ៉េមទំហំ 4GB និងអង្គចងចាំទំហំ 64GB ព្រមទាំងមានរន្ធសម្រាប់ដាក់ មេម៉ូរី microSD បានផងដែរ។ ហើយបើនិយាយពីការថតរូបវិញ ស្មាតហ្វូន Nokia G400 5G គឺមានការបំពាក់មកជាមួយនូវកាមេរ៉ាទំហំ 48-Megapixel primary sensor និងគ្រាប់ទីពីរមានទំហំ 5-Megapixel ultra-wide lens ហើយនិងគ្រាប់ទីបីមានទំហំ 2-megapixel depth sensor។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 16-Megapixel។
សម្រាប់លក្ខណៈពិសេសដែលមានប្រើប្រាស់បន្ថែមនៅលើ Nokia G400 5G នេះ គឺមាមការគាំទ្រដោយ Qualcomm aptX, aptX HD និង aptX Adaptive ដែលបច្ចេកវិទ្យាថ្មីនេះ គឺនឹងជួយដល់ការផលិតវីដេអូ ហើយនិងសម្លេងបានកាន់តែពិសេសបំផុត។ រីចំណុចមួយទៀត គឺ Software! ស្មាតហ្វូន Nokia G400 5G គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើ Android 12 Operating ចេញពីប្រអប់តែម្តង។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh និងមានការគាំទ្រជាមួយកម្លាំង 20W charging។