កាលពីខែមិថុណាកន្លងទៅនេះ ក្រុមហ៊ុន OPPP បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីម៉ូដែល A77 ជាមួយនិងបច្ចេកវិទ្យា 5G ហើយបន្ទាប់មកក្រុមហ៊ុននេះក៏បានប្រកាសចេញនូវម៉ូដែល LTE បន្ថែមទៀតនៅក្នុងខែសីហានេះ។ នៅថ្ងៃនេះមានដំនឹងថា ស្មាតហ្វូនទីបីនៃម៉ូដែល A77 នេះ គឺបានត្រៀមបង្ហាញវត្តមានសម្រាប់ទីផ្សារសកលដែរហើយបន្ទាប់ពីទទួលបានវិញ្ញាបនត្រពីប្រទេសជាច្រើន ដូចជា ថៃឡង់ដ៏ ឥណ្ឌា និងសហគមន៍អឺរ៉ុបរួចមក។
ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា គឺលេខម៉ូដែល CPH2473 និងបានបង្ហាញវត្តមាននៅលើបញ្ជី NBTC របស់ប្រទេសថៃជាមួយនិងឈ្មោះថ្មីថា A77s ។ ដូចគ្នាជាមួយនិងម៉ូដែលមួយ ដែលបានអនុញាតសម្រាប់ទីផ្សារតំបន់អឺរ៉ុបដែរ គឺស្មាតហ្វូន នេះ បានតម្លើងមកជាមួយនូវស្បែកកម្មវិធី Color OS 12.1 ដែលគេដឹងថា នឹងរត់ជាមួយនិង Android 12 ថែមទៀតផង។
ប៉ុន្តែអ្វីដែលគួរអោយស្តាយនោះ គឺស្មាតហ្វូននេះ មិនមានការបញ្ជាក់ថ្មនៅឡើយទេ ប៉ុន្តែសម្រាប់ឆ្នាំងសាក គឺបានទទួលនូវការបញ្ជាក់ពីស្ថាប័ន TUV Rheinland រួចហើយ ដោយគេដឹងថា នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្ម VOOC 4.0 ដែលមានល្បឿន 33W ថែមទៀតផង។ ជាមួយនិងការបញ្ជាក់នៅលើវិញ្ញាបនត្រជាច្រើនបែបនេះរួចមក គេរំពឹងថា ស្មាតហ្វូនOPPO A77s គឺអាចនឹងប្រកាសចេញនៅលើទីផ្សារឆាប់ៗនេះហើយ។