no-alternative title
no-alternative title
no-alternative title
no-alternative title

កាន់តែកៀកហើយនៅពេលនេះ ASUS ROG Phone 6D Series បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ Bluetooth SIG ហើយ!

បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូន Asus ROG Phone 6 Series នេះ ក្រុមហ៊ុននេះ បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូន ROG Phone 6D series នៅក្នុងទីផ្សារសកល។ បើតាមការទម្លាយកន្លងមក បានអោយដឹងថា សម្រាប់កាលបរិច្ឆេទនៃការប្រកាសចេញនូវស្មាតហ្វូននេះ គឺនឹងប្រារព្ធឡើងនូវនៅថ្ងៃទី 19 ខែកញ្ញាខាងមុខនេះហើយ។ នៅពេលនេះ រូបភាព ហើយនិងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន ROG Phone 6D និង ROG Phone 6D Ultimate ក៏បែកធ្លាយផងដែរ។

ទាក់ទងនឹងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីដែរ នៅពេលនេះ ស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានគេប្រទះឃើញថា បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ Bluetooth SIG រួចហើយផងដែរ ដោយក្នុងបញ្ជីនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់់ថ្មី ROG Phone 6D Ultimate នេះ គឺមានលេខម៉ូដែល AI2203_D និង AI2203_B ។ ស្មាតហ្វូនម៉ូឌែល D នឹងមានលេខម៉ូដែល AI2203_A និង AI2203_ ។ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវ Bluetooth 5.3 ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Asus ក៏ធ្លាប់បានបញ្ជាក់ដែរថា ស្មាតហ្វូនជំនាន់ថ្មី ROG Phone 6D Ultimate របស់ខ្លួននេះ នឹងក្លាយជាស្មាតហ្វូនលេងហ្គេមដំបូងបំផុតរបស់ពិផពលោក ដែលមានបន្ទះឈីប  MediaTek Dimensity 9000+ហើយស្មាតហ្វូន ROG Phone 6D នេះ ក៏នឹងមានការដាក់អោយប្រើនូវបច្ចេកវិទ្យាសាកកម្លាំង 65W fast charging ដែលបង្ហាញខ្លួននៅលើ 3C ផងដែរ៕

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម